កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្រុមជម្រើសជាតិជប៉ុន ​Yoshida ផ្ទេរទៅក្លិប Schalke 04
06, Jul 2022 , 11:34 am        
រូបភាព
កីឡាករ Maya Yoshida ប្រធានក្រុមជម្រើសជាតិជប៉ុនបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្រុម Schalke 04 ក្រោយចាកចេញក្រុមអ៊ីតាលី Sampdoria។ ក្លិបអាល្លឹម៉ង់ប្រកាសបែបនេះថ្ងៃទី៥ ខែមិថុនា។

 
Yoshida ជាកីឡាករមួយរូបដែលបានជួយក្រុមជប៉ុនឈ្នះកៅអី World Cup 2022 នៅកាតា។ កីឡាករវ័យ ៣៣ឆ្នាំក៏បានចុះកិច្ចសន្យារួចហើយជាមួយ Schalke ដែលជាក្រុមទើបឡើងមកកាន់ក្របខណ្ឌ Bundesliga វិញ។ 
 
មុនពេលផ្ទេរមកអាល្លឺម៉ង់ដោយគ្មានតម្លៃខ្លួន Yoshida បានរួមរស់ជាមួយក្លិប Sampdoria នៅលីគកំពូលអ៊ីតាលី Serie A រយៈពេល ២រដូវកាលកន្លះ។
 
«ពិតជាល្អណាស់ដែលបានចូលរួមលេងការប្រកួតនៅក្របខណ្ឌថ្មី ខ្ញុំជាបុរសម្នាក់ដែលតែងចង់យល់ចង់ដឹងអំពីរឿងថ្មីៗ ដូច្នេះខ្ញុំរំពឹងរៀនសូត្របានច្រើនអំពីការប្រកួតបាល់ទាត់ថ្មី វប្បធម៌ថ្មីៗ។»។  Yoshida ប្រាប់គេហទំព័រក្លិប។
 
កីឡាករប្រធានក្រុមជម្រើសជាតិជប៉ុនរូបនេះ ជាកីឡាករធ្លាប់បានលេងនៅក្របខណ្ឌ Premier League រយៈពេល ៧រដូវកាលកន្លះ ដោយលេងឱ្យក្រុម Southampton។ Yoshida បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន ១១៩ប្រកួត ដែលជាចំនួនច្រើនលំដាប់ទី៤ បន្ទាប់ពីកីឡាករ Masami Ihara ១២២ប្រកួត, Yuto Nagatomo ១៣៤ប្រកួត​ និង Yasuhito Endo ១៥២ប្រកួត៕
 

Tag:
 Maya Yoshida
  Schalke 04
© រក្សាសិទ្ធិដោយ thmeythmey.com