កីឡាជាតិ
ជាតិ
Hun Sen Cup៖ ក្លិប២ ដែលមានទីតាំងនៅសៀមរាប ជាប់ទៅវគ្គបន្ដ
08, Jul 2022 , 5:23 pm        
រូបភាព
ការប្រកួតរវាង សូលទីឡូអង្គរ និង បន្ទាយមានជ័យ នៅទីលានបាល់ទាត់មន្ទីរ អ.យ.ក ខេត្តបន្ទាយមានជ័យ រូបពីពានសម្ដេច ហ៊ុន សែន
ការប្រកួតរវាង សូលទីឡូអង្គរ និង បន្ទាយមានជ័យ នៅទីលានបាល់ទាត់មន្ទីរ អ.យ.ក ខេត្តបន្ទាយមានជ័យ រូបពីពានសម្ដេច ហ៊ុន សែន
សូលទីឡូអង្គរ និង ក្លិបបាល់ទាត់ខេត្តសៀមរាប កក់កៅអីទៅវគ្គបន្ដ ខណៈ ណិចស្តិប និងបន្ទាយមានជ័យ ធ្លាក់ត្រឹមវគ្គជម្រុះ នៃការប្រកួតពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ នាសប្ដាហ៍ទី១៧ នៅថ្ងៃទី៧ កក្កដា ។

 
ណិចស្ដិប បានធ្លាក់ត្រឹមវគ្គជម្រុះ បើទោះជាការ​ប្រកួតជើងទី២ នៅកីឡដ្ឋានហនុមាន បានលទ្ធផល១-១ ជាមួយក្រុមបាល់ទាត់ខេត្តសៀមរាបក៏ដោយ។  កាលពីប្រកួតជើងទី១ ណិចស្ដិប បានចាញ់ក្រុមបាល់ទាត់ខេត្តសៀមរាប ដោយលទ្ធផល៣-២។ ក្នុងជំនួបទាំងពីរលើកនេះ សៀមរាប ឈ្នះ ណិចស្ដិប យ៉ាងត្រដាបត្រដួស ដោយកីឡាករប៉ះទង្គិចគ្នា និងបង្កកំហុសជាច្រើនលើក។ 
 
សូលទីឡូអង្គរ ឡើងទៅវគ្គបន្ទាប់ ក្រោយយកឈ្នះលើក្រុមបាល់ទាត់បន្ទាយមានជ័យទាំងពីរជើង ដោយគ្រាប់បាល់សរុប៤គ្រាប់ ដោយជើងទី២នេះ លទ្ធផល ២-០ នៅទីលានមន្ទី អ.យ.ក ខេត្តបន្ទាយមានជ័យ និងជើងទី១ ឈ្នះ២-០ ក្នុងកីឡដ្ឋានហនុមាន ។
  

ការប្រកួតរវាង សូលទីឡូអង្គរ និង បន្ទាយមានជ័យ នៅទីលានបាល់ទាត់មន្ទីរ អ.យ.ក ខេត្តបន្ទាយមានជ័យ រូបពីពានសម្ដេច ហ៊ុន សែន

គិតត្រឹមសប្ដាហ៍ទី១៧ ប្រាំក្រុម ធ្លាក់ត្រឹមវគ្គជម្រុះថ្នាក់ជាតិមាន កំពត អេហ្វស៊ី, ក្លិបបាល់ទាត់ ឬទ្ធិសែន, ឧត្ដរមានជ័យ, ណិចស្ដិប និង បន្ទាយមានជ័យ ខណៈ ៥ក្រុម ដែលមានកៅអីនៅវគ្គបន្ទាប់ មានព្រៃវែង អេហ្វស៊ី, កោះកុង អេហ្វស៊ី, អាយ អេស អាយ ដង្កោសែនជ័យ, សៀមរាប និងសូលទីឡូអង្គរ។
 
ដោយឡែក ការប្រកួតសប្ដាហ៍ទី១៧នេះ មិនទាន់បញ្ចប់ទេ ដោយការប្រកួតរវាង ភ្នំពេញហ្គាឡាក់ស៊ី និង អាស៊ីអ៊ឺរ៉ុបយូណាយធីត ត្រូវពន្យាពេលរហូតដល់ថ្ងៃទី២០ ខែកក្កដា ព្រោះអាស៊ីអ៊ឺរ៉ុបយូណាយធីត មានកីឡាសំខាន់ជាច្រើនរូប ចូលរួមជាមួយជាជម្រើសជាតិ៕ 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com