ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​សំខាន់ៗ​សម្រាប់​ពង្រឹង​សុខភាព​ផ្លូវភេទ
09, Jul 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
មិន​មាន​មធ្យោបាយ​ច្រើន​ទេ​ក្នុង​ការពង្រឹង​ដល់​សុខភាព និង​ប្រតិបត្តិការ​ផ្លូវភេទ​ឡើយ ប៉ុន្តែ​មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ត្រូវការ​ជីវជាតិ​សំខាន់ៗ​ទៅវិញ​ទេ​។ សិច​គឺជា​មុខងារ​ធម្មជាតិ​របស់​រា​ង​កាយ ហើយ​វា​ក៏​អាច​ស្តារ​ឡើង​វិញ​បាន​យ៉ាង​ងាយ​ជាមួយ​នឹង​ជំនួយ​របស់​វីតាមីន​។ ខាងក្រោម​នេះ​គឺជា​ជីវជាតិ​សំខាន់ៗ​មួយចំនួន​ដែល​អាច​ជួយ​បង្កើន​ប្រតិបត្តិការ និង​សុខភាព​ផ្លូវភេទ​ដល់​កំពូល​បាន​។

 
​វីតាមីន E

​វីតាមីន E ដើរតួ​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​សម្រាប់​ជួយ​ពង្រឹ​ង​ដល់​ចរន្តឈាម​រត់​។ ក្រៅ​ពី​ជំនួយ​ដល់​ជីវិត​ផ្លូវភេទ របត់​ឈាម​រត់​គឺជា​គ្រឿងផ្សំ​យ៉ាង​សំខាន់​សម្រាប់​មុខងារ​ផ្លូវភេទ​។ ទម្រង់​របស់​វីតាមីន E ភាគច្រើន​មាន​ដូចជា Alpha-tocopherol និង Gamma-tocopherol​។ នេះ​គឺជា​សមា​ធាតុ​ពី​ខុស​គ្នា​នៃ​វីតាមីន E​។ ឧទាហរណ៍ ប្រភព​របស់​វីតាមីន E មានដូចជា គ្រាប់​ធញ្ញជាតិ​, ផ្លែ​គី​វី​, ស្ពៃ​បៃតងចាស់​, ប៉េង​ប៉ោះ​, ស្វាយ និង​ប្រេង​បន្លែ​។
 
​វីតាមីន B​កំ​ផ្លេច​

​វីតាមីន B1, B2, B3, B5 និង B12 ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​មាន​ឥទ្ធិពល​យ៉ាង​ផ្ទាល់​ទៅលើ​លំហូរ​ឈាម​។ វីតាមីន B12 ត្រូវបាន​រាងកាយ​ប្រើប្រាស់​សម្រាប់​បង្កើន​ផ្លូវ​អារម្មណ៍ និង​ថាមពល​របស់​មនុស្ស​ដែល​ធ្លាប់​មាន​រោគសញ្ញា​តិចតួច​ទាក់ទង​នឹង​ការបាក់​ទឹកចិត្ត​។ វីតាមីន B12 ជួយ​ជម្រុញ​អារម្មណ៍​មនុស្ស​ក្នុង​ការពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​។
 
L-Arginine

​សារធាតុ L-arginine គឺជា​អាស៊ីតអាមីណេ ឬ​ប្រូតេអ៊ី​សាងសង់​យ៉ាង​សំខាន់​មួយ​។ វា​មាន​នាទី​ជួយ​បង្កើន​លំហូរ​ឈាម​ចូលទៅ​ក្នុង​សារី​រាង្គ​ផ្លូវភេ​ទទាំង​បុរស និង​ស្ត្រី​។ ចូរ​ប្រាកដថា អ្នកទទួលបាន​វាពី​របប​អាហារ​របស់​អ្នក​បាន​គ្រប់គ្រាន់​ហើយ​។​
 
​ស័ង្គសី​

ស័ង្គសី​គឺជា​តម្រូវការ​សម្រាប់​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ហើយក៏​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ចំណង់​ផ្លូវភេទ​របស់​បុរស និង​ស្ត្រី​។ ចំណង់​ផ្លូវភេទ​ប្រហែល​ជា​ថយ​ចុះ​បាន​បើសិនជា​កម្រិត​នៃ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប​។ អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​ស័ង្គសី​មានដូចជា ស្ពៃ​បៃតងចាស់​, ខ្ទឹម​ស​, គ្រាប់​ល្ពៅ​, និង​អ័យ​ស្ទើរ​។
 
​វីតាមីន C

​វីតាមីន C ធ្វើ​សកម្មភាព​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​វីតាមីន E ក្នុងការ​ជម្រុញ​ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​។ តាមពិត វីតាមីន E ទាមទារ​អោយ​ប្រើ​វីតាមីន C ដើម្បី​ទទ​ទួលបាន​ប្រយោជន៍​ដល់​ចរន្តឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដូច្នេះ​វា​នឹង​មាន​ផល​ល្អ​ដល់​ចំណង់​ផ្លូវភេទ​។ ផ្លែឈើ​ជូរៗ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C មក​ពី​ធម្មជាតិ​។ បើសិន​ជា​អ្នក​មិន​អាច​បន្ថែម​អាហារ​បំប៉ន​មាន​ជាតិ​ជូរ​ក្នុង​របប​អាហារ​គ្រប់គ្រាន់​ទេ អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មា ឬ​ក្រូច​បាន​។
 
​សារធាតុ Citrulline

​ជីវជាតិ​មួយ​នេះ​បំពេញ​តួនាទី​ដូច​ថ្នាំសម្រើប​ធម្មជាតិ​អញ្ជឹង ព្រោះ​វា​ជួយ​បង្កើត​សារធាតុ​អា​ស៊ីតនី​ទ្រី​ច​។ សារធាតុ​នី​ទ្រី​ច​មាន​សារៈសំខាន់​ក្នុង​ការបញ្ចូល​អុកស៊ីសែន​ក្នុង​ឈាម សម្រាប់​ជម្រុញ​ដល់​លំហូរ​ឈាម ដូច្នេះ​វា​នឹង​បង្កើន​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​។ ជីវជាតិ​មួយនេ​ច្រើន​តែ​មាន​ក្នុង​ផ្លែ​ឪឡឹក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com