ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ទឹកនោម​ផ្អែម​ប្រឈម​នឹង​ការស្លាប់ ដោយសារ​ដំបៅ​ជើង
10, Jul 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ដំបៅ​ជើង គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​មុន​អាយុ​, ដែល​ជារឿយៗ​បង្កឡើង​ដោយ​ការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

 
​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ London បានបង្ហាញ​ថា ការស្រាវជ្រាវ​សង្កត់ធ្ងន់​ទៅ​នឹង​ភាពចាំបាច់​ចំពោះ​ការ​រក​មើល​ភាពប្រសើរឡើង និង​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម និង​ដំបៅ​ជើង​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​នេះ​។​
 
​ជំងឺ​ទឹកនោម​ផ្អែម​អាច​ធ្វើអោយ​ខូចខាត​សរសៃឈាម និង​សរសៃវិញាណ ជា​ពិសេស​ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​របស់​អ្នកជំងឺ​មិន​ត្រូវបាន​ពិនិត្យ​បាន​យ៉ាង​ល្អ​។ ខ្សោយ​ចរន្តឈាម និង​ការខូចខាត​សរសៃវិញាណ​នៅ​នឹង​ជើង​ធ្វើអោយ​អ្នកជំងឺ​មិនសូវ​ជា​ចាប់អារម្មណ៍​អំពី​មុខរបួស ឬ​បញ្ហា​ដទៃ​ទៀត​ដែល​អាច​ប្រែក្លាយ​ជា​ដំបៅ​នោះទេ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​, ការ​ដំបៅ​ជើង​អាច​នាំអោយ​កាត់​ជើង​ចេញ​។​
 
​ការស្រាវជ្រាវ​បាន​ធ្វើ​លើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ជាង​១៧.០០០​នាក់​នៅ​ក្នុង​ការស្រាវជ្រាវ​៨​បាន​រកឃើញថា អ្នកជំងឺ​ជាង​៣.០០០​នាក់​ដែល​មាន​ប្រវត្តិ​ដំបៅ​ជើង​មាន​អ្នកស្លាប់​៥៨​នាក់​បន្ថែម​ក្នុង​ចំនោម​មនុស្ស​១.០០០​នាក់​ក្នុង​មួយឆ្នាំៗ​ជាង​អ្នក​ដែល​មិន​មាន​ដំបៅ​ជើង​។​
 
​ការស្រាវជ្រាវ​ក៏​បាន​រកឃើញថា អ្នកជំងឺ​ដំបៅ​ជើង​មាន​កត្តា​ហានិភ័យ​នៃ​បញ្ហា​សរសៃឈាម​បេះដូង​បន្ថែម​ដូចជា ជំងឺលើសឈាម ហើយ​ប្រហែល​ពាក់កណ្តាល​នៃ​ការស្លាប់​ក្នុងចំនោម​អ្នកជំងឺ​ទាំងនោះ ត្រូវ​បាន​បង្កឡើង​ដោយ​មូលហេតុ​សរសៃឈាម​បេះដូង ដូច​ជា​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។​​ការស្លាប់​ដែល​មិន​ទាក់ទង​នឹង​បញ្ហា​សរសៃឈាម​បេះដូង​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​មាន​ដំបៅ​ជើង​នោះ ហាក់ដូចជា​ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ និង​ផលវិបាក​ដូចជា ពុល​ឈាម​ជាដើម​។​​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Diabetologia​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា លទ្ធផល​បាន​គូស​ចំណាំ​នូវ​ចំនុច​សំខាន់​នៃ​គោលដៅ​២​នៃ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
 
​ដំបូង​ត្រូវបាន​ធានា​ដោយ​ការតាមដាន​នៃ​ដំបៅ​ជើង​ដោយសារតែ​ការ​រក​ឃើញ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​បន្ថយ​ផលវិបាក​មួយចំនួន​នៃ​ការ​ដំបៅ​ជើង​។​បន្ទាប់មក​គឺ​បន្ថយ​កត្តា​ហានិភ័យ​នៃ​សរសៃឈាម​បេះដូង​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​ចង់​អោយ​ការស្រាវជ្រាវ​ទៅ​ថ្ងៃ​បញ្ជាក់​ថា​តើ​ការរក្សា​កត្តា​ហានិភ័យ​អោយបាន​ល្អ​ដូចជា ការរក្សា​សម្ពាធ​ឈាម​, កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ការតាមដាន​អោយបាន​ទាន់​ពេល​អាច​បន្ថយ​អត្រា​នៃ​ការស្លាប់​ក្នុង​ចំនោម​អ្នក​ដែល​ដំបៅ​ជើង​ឬ​យ៉ាងណា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com