ជាតិ
លលាដ៍ក្បាលមនុស្ស ដែលតាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានអាយុពី១ពាន់ ទៅជិត២ពាន់ឆ្នាំ
09, Jul 2022 , 7:29 pm        
រូបភាព
ភ្ញៀវទេសចរមើលលលាដ៍ក្បាលក្នុងទូពិព័រណ៍សារមន្ទីរ
ភ្ញៀវទេសចរមើលលលាដ៍ក្បាលក្នុងទូពិព័រណ៍សារមន្ទីរ
សៀមរាប៖ ភ្ញៀវទេសចរ នឹងអាចមើលឃើញទូបង្ហាញពីលលាដ៍ក្បាលមនុស្ស ក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលគេរៀបចំនៅខាងស្ដាំដៃសាល បង្ហាញជាន់ផ្ទាល់ដី។ ទូនេះ មានលលាដ៍ក្បាលមនុស្ស ពីសម័យបុរេប្រវត្តិសរុប៧ ដែលមានអាយុចន្លោះពី១,៨០០ឆ្នាំ មកដល់១ពាន់ឆ្នាំមុនគ.ស ដែលគិតមកដល់បច្ចុប្បន្នវាស្មើនឹង ៣,៨០០ឆ្នាំហើយ។

 
មគ្គុទ្ទេសក៍ប្រចាំសារមន្ទីរ លោក គុន ផល្លី ប្រាប់សារព័ត៌មានថ្មីៗថា លលាដ៍ក្បាលមនុស្សទាំងនោះ បានមកពីការសិក្សាស្រាវជ្រាវ រវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា នៅការដ្ឋានកំណាយបាតបារាយណ៍មេបុណ្យខាងលិច ឬបារាយណ៍ទឹកថ្លា ដែលគេឱ្យឈ្មោះថា ស្ថានីយគោកតាមាស និងស្ថានីយព្រៃក្មេង។ នៅស្ថានីយគោកតាមាស គេប្រទះឃើញលលាដ៍ក្បាលសរុបចំនួន ៥៩ តែគេជ្រើសរើសលលាដ៍ក្បាលខ្លះ មកតាំងបង្ហាញក្នុងសារមន្ទីរ។


លលាដ៍ក្បាលដែលតាំងបង្ហាញក្នុងសារមន្ទីរ
 
«អ្វីដែលចង់បង្ហាញឱ្យអ្នកទស្សនាបានយល់ គឺទាក់ទងព្រឹត្តិការណ៍ផ្សេងៗ ការវិវត្តន៍របស់មនុស្សពីអតីតកាល...អ្វីដែលចាប់អារម្មណ៍នោះ គឺលលាដ៍ក្បាលដែលមានលេខរៀងលេខ១,២,៣ មានការដកធ្មេញពីអតីតកាល ហើយគេសន្និដ្ឋានថា ស្លាប់ដោយសារការដរពេលដកធ្មេញ»។ នេះជាការពន្យល់របស់លោក គុន ផល្លី ដោយបន្ថែមថា ការដកធ្មេញជាទំនៀមឆ្លងវ័យពីបុរាណ ដែលតែងអនុវត្តន៍លើស្រ្តី។
 
ក្រៅពីនោះក៏មានលលាដ៍ក្បាលខ្លះ ស្លាប់ដោយសារជំងឺឈាមស ស៊ីឈាមក្រហមដែរ ដែលជំងឺនេះ កើតមានយូរមកហើយនៅស្រុកខ្មែរ។
 
ព័ត៌មានពិស្ដារ សូមទស្សនាកិច្ចសម្ភាសរវាង អ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គុន ផល្លី ដូចតទៅ៖ 
 

លោក គុន ផល្លី មគ្គុទ្ទេសក៍នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
 

Tag:
 លលាដ៍ក្បាល
  បារាយណ៍ទឹកថ្លា
  សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com