ជាតិ
ពីនេះ ពីនោះ
៦០ឆ្នាំក្រោយមក «សាលមហោស្របចតុមុខ» ឈរបង្អួតសម្រស់យ៉ាងរឹងមាំជាប់ទន្លេចតុមុខ
10, Jul 2022 , 4:29 pm        
រូបភាព
ភ្នំពេញ៖ «សាលមហោស្របចតុមុខ» ជាសំណង់ស្ថាបត្យកម្មល្អឯកមួយ ស្ថិតនៅជាប់ទន្លេចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សំណង់មួយនេះ ជាស្នាដៃស្ថាបត្យកម្មរបស់ ស្ថាបត្យករល្បីឈ្មោះ វណ្ណ ម៉ូលីវណ្ណ។ អគារមាននេះ ត្រូវបានសម្ពោធដាក់ប្រើប្រាស់នៅថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ១៩៦១ គិតមកត្រឹមពេលនេះវាមានអាយុកាលប្រមាណ៦០ឆ្នាំហើយ។


 
តទៅនេះសូមលោក អ្នកនាង ទស្សនាកម្រងរូបភាព «សាលមហោស្របចតុមុខ» ដូចតទៅ៖  អគារនេះ ប្រើប្រាស់សម្រាប់កិច្ចប្រជុំសំខាន់ៗរបស់រដ្ឋាភិបាល។ ក្រោយមកនៅឆ្នាំ១៩៩១ សំណង់មួយនេះ ត្រូវបានប្រែក្លាយជាភោជនីយដ្ឋាន និងត្រូវបានប្ដូរជារោងល្ខោន នៅឆ្នាំ១៩៩៤។ លុះមកដល់ឆ្នាំ២០០០ ត្រូវបានគេកែលម្អ ដើម្បីបំពាក់បរិក្ខារស្តង់ដា។ 
 
បច្ចុប្បន្ន «សាលមហោស្របចតុមុខ»  ត្រូវបានប្រើជាសាលមហោស្រពសម្រាប់កម្មវិធីពិសេសៗ និងការប្រគុំតន្រ្តី ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម។ ថ្វីបើវ័យចំណាស់ តែអគារដែលរួមបញ្ចូលរចនាបថខ្មែរបែបបុរាណ និងថ្មីនេះ នៅតែឈរបង្អួតសម្រស់របស់ខ្លួន លម្អសោភណភាពទីក្រុង។

















Tag:
 សាលចតុមុខ
  ភ្នំពេញ
  វណ្ណ ម៉ូលីវណ្ណ
  ព័ត៌មានរូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com