ជាតិ
ប្រាសាទតានៃ ទីទេសចរកម្រទៅដល់
10, Jul 2022 , 8:29 pm        
រូបភាព
ដោយ៖ ឈន សុផាត

ប្រាសាទតានៃ កសាងឡើងនៅចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវ័រ្មនទី៧ កំពុងឈរយ៉ាងស្កឹមស្កៃរង់ចាំវត្តមានទេសចរទៅគយគន់សម្រស់។ ប្រាសាទនេះ ស្ថិតនៅក្នុងព្រៃស្ងប់ស្ងាត់មួយ ក្នុងរមណីយដ្ឋានអង្គរ។ មុននឹងទៅដល់ប្រាសាទតានៃ ទេសចរត្រូវធ្វើដំណើរចូលតាមច្រកផ្លូវលំមួយខាងកើតប្រាសាទតាកែវ ឆ្ពោះទៅប៉ែកខាងជើង។ នៅពេលទៅដល់ទេសចរនឹងបានឃើញសម្រស់ប្រាសាទតានៃឈរនៅចំកណ្ដាលព្រៃស្ងាត់ ដែលមានតែសំឡេងសត្វចេចចាច និងដើមឈើខ្ពស់ស្រឡឹមឈរជុំវិញប្រាសាទនោះ។ បើពិនិត្យឱ្យមែនទែននោះ ទេសចរនឹងឃើញមានកូនរុក្ខជាតិដុះតាមរឹមនៃសំណង់ប្រាសាទ និងមានស្លែពណ៌រុំព័ន្ធថ្មប្រាសាទទៀតផង ដែលនោះបញ្ជាក់ថា ទីនោះពុំសូវមានទេសចរបានទៅដល់ឡើយ។



សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖
 
























Tag:
 ប្រាសាទតានៃ
© រក្សាសិទ្ធិដោយ thmeythmey.com