អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាជួយសហគមន៍មូលដ្ឋាននៅកម្ពុជា តាមរយៈការដាំដើមកោងកាងនៅសហគមន៍ក្នុងខេត្តកំពត
10, Jul 2022 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្ស ដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញ នៅតាមតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
 
គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែង របស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះ នឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួនផងដែរ។
 
ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរដោយជីវចម្រុះ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារ ពឹងផ្អែកលើព្រៃទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេតាមរយៈការនេសាទ ធ្វើជាសម្ភារសំណង់ និងទេសចរណ៍ធម្មជាតិជាដើម។ ការការពារ និងការស្តារព្រៃកោងកាងឡើងវិញ ក៏ផ្តល់ជារបាំងការពារធម្មជាតិដ៏ល្អបំផុតមួយផងដែរ ទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រោះវាចូលរួមចំណែកដល់ការស្រូបយកកាបូន និងកាត់បន្ថយភាពសឹករិចរឹលនៅតាមច្រាំងសមុទ្រ ដែលជួយការពារសហគមន៍នៅតំបន់សមុទ្រពីការជន់លិចតាមតំបន់ឆ្នេរ ខ្យល់បក់ខ្លាំង និងរលកធំៗជាដើម។
 
ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមជាគណអធិបតីនៅក្នុងក្នុងពិធីដាំដើមកោងកាងនេះ។
 
ឥស្សរជនផ្សេងទៀតដែលបានចូលរួមក្នុងពិធីនេះរួមមាន  លោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន; លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន; លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត; លោក ឡេង គឹមស្រុង អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ទេស សំណាង អគ្គនាយករងរដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ; លោក ដាញ់ សេរី ប្រធាន ស.ស.ស.យ.ក វិស័យបរិស្ថាន; លោក ជួប ស៊ីវុត្ថា អនុប្រធាន ស.ស.យ.ក វិស័យបរិស្ថាន; លោក ហែម សុចិត្ត អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ម៉ឺន មករា អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន លោក សុខ ថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង; លោក សុខ អូរ័រ អនុប្រធាននាយកដ្ឋាន; លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត; លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ។


 
បុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងសង្កែក៏បានចូលរួមដាំដើមឈើក្នុងកម្មវិធីនេះផងដែរ។
 
ថ្លែងក្នុងពិធីនោះ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលកំពុងនាំមុខក្នុងការសហការលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន ជាមួយសហគមន៍មូលដ្ឋានរបស់យើង ដូចជាត្រពាំងសង្កែនេះជាដើម។ គំនិតផ្តួចផ្តើមបែបនេះ ជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា ក៏ដូចជាលើកកម្ពស់និរន្តរភាព សម្រាប់ផលប្រយោជន៍ប្រទេសជាតិ និង សហគមន៍ផ្សេងៗទៀត»។
 
លោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែបានថ្លែងថា៖ «យើងមានកិត្តិយសណាស់ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជ្រើសរើសសហគមន៍ត្រពាំងសង្កែ សម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។ នៅត្រពាំងសង្កែ យើងផ្តល់គុណតម្លៃដល់សហគមន៍របស់យើង និងថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់យើង។ ដោយមានការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន យើងដឹងថា យើងនឹងអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបរិស្ថានប្រកបដោយនិរន្តរភាពនេះ»។
 
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «យើងមានមោទកភាព ដែលបានចូលរួមចំណែកដល់គំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ សម្រាប់ប្រជាជនឃុំត្រពាំងសង្កែ និងអនាគតកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង រងការគំរាមកំហែងខ្លាំង ដោយសារសកម្មភាពរបស់មនុស្ស ហើយការបាត់បង់ព្រៃនេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញ មានសារៈសំខាន់ណាស់។ យើងទទួលស្គាល់ថា ការដាំដើមកោងកាងសព្វថ្ងៃនេះ គ្រាន់តែជាទឹកមួយដំណក់ប៉ុណ្ណោះ ប៉ុន្តែរាល់ដំណក់ទឹកនីមួយៗនេះ រួមបញ្ចួលគ្នា អាចបង្កើតឱ្យមានតុល្យភាព រវាងសកម្មភាពរបស់មនុស្ស និងការការពារធម្មជាតិ មិនឱ្យមានការបំផ្លិចបំផ្លាញបរិយាកាស។ មហិច្ឆតារបស់យើង ចង់ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ ឱកាសបែបនេះ ជាអ្វីដែលញ៉ាំងទឹកចិត្តយើង ឱ្យបន្តបង្កើតផលវិជ្ជមានជាបន្តបន្ទាប់ទៀត»។


 
នៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដាំ និងផ្តល់ដើមឈើជាង ២ ០០០ដើមដល់សហគមន៍មូលដ្ឋាននៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងបានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវពន្លឺថាមពលព្រះអាទិត្យ ចំនួន ១០០ បន្ថែមទៀត នៅតាមដងផ្លូវក្នុងសហគមន៍នេះ។ ដោយសារការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ខាងផ្នែកបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន កាលពីឆ្នាំមុន ទទួលបានពានរង្វាន់ផ្នែកបរិស្ថាន “Eurocham CSR Environmental Award” ហើយក្រុមហ៊ុន ក៏បានឧបត្ថម្ភដល់កិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូង កាលពីឆ្នាំ២០២១ទៀតផង។
 
ដោយសម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងឈានដល់ដំណាក់កាលសំខាន់មួយទៀត សម្រាប់សសរស្តម្ភបរិស្ថានរបស់ខ្លួន នៅពេលដែលរោងចក្រជីវម៉ាស់ធំដំបូងគេនៅកម្ពុជា ដាក់ដំណើរការនៅឆ្នាំ២០២២នេះ ដែលរោងចក្រនេះ នឹងអាចឱ្យក្រុមហ៊ុនផលិតស្រាបៀរមួយនេះ សម្រេចបានការប្រើប្រាស់ថាមពលកំដៅកកើតឡើងវិញ ១០០%។ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការសម្រេចបានអព្យាក្រឹតកាបូន នៅក្នុងផលិតកម្មរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ និងនៅទូទាំងខ្សែច្រវាក់តម្លៃទាំងមូលនៅត្រឹមឆ្នាំ២០៤០៕



អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាដើម្បីបំផុសឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុនបង្កើតភាពជឿជាក់ដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោជាតិនិងអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយសក្តានុពលរបស់ខ្លួននៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០នាក់នៅទូទាំងច្រវាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើការងារបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតភាពនៃកាបូន កាន់តែស្មើភាព និងពិភពលោកកាន់តែស្រស់បំព្រង។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិល្បីឈ្មោះបំផុតក្នុងពិភពលោក៕
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
គេហទំព័ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.heinekencambodia.com/ 
ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia/ 
 






Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com