ជាតិ
យុវជនសកម្ម សេវាល្អ
ការធ្វើសៀវភៅគ្រួសារ និងស្នាក់នៅ​ ក្នុងឃុំអន្លង់ត្នោតល្អប្រសើរឡើង ក្រោយអាជ្ញាធរ បង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋ
13, Jul 2022 , 8:59 am        
រូបភាព
 ដោយ៖ យុវជនឃុំអន្លង់ត្នោត 

ពោធិ៍សាត់៖ ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហាក់មានដំណើរការល្អ ខណៈអាជ្ញាធរបានខ្នះខ្នែងជំរុញ និងបានផ្សព្វផ្សាយការផ្ដល់សេវាជូនពលរដ្ឋនៅតាមមូលដ្ឋាន។ លោក ឈឹម ពៅ មេប៉ុស្ដិ៍ឃុំអន្លង់ត្នោត បានឱ្យដឹងថា មានពលរដ្ឋ ជាង ២០០០ គ្រួសារហើយដែលបានធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ រួចរាល់ ដោយសល់តែពលរដ្ឋ២៧គ្រួសារប៉ុណ្ណោះ។



បើតាម លោក ឈឹម ពៅ ការផ្ដល់សេវាសៀវភៅស្នាក់ និងសៀវភៅគ្រួសារ នៅក្នុងឆ្នាំ២០២២នេះ ល្អប្រសើរជាងឆ្នាំមុន ដោយសារពលរដ្ឋបានយល់ដឹង និងមកធ្វើច្រើន តាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរ។«យើងតែងចុះផ្សព្វផ្សាយតាមកម្មវិធីនានា ដែលឃុំបានរៀបចំ ដើម្បីឱ្យពួកគាត់ (ពលរដ្ឋ) ងាយស្រួលដឹងព័ត៌មាន និងយល់ដឹង»។ នេះជាការបញ្ជាក់របស់ លោក ឈឹម ពៅ ដែលបន្ថែមថា ពលរដ្ឋមិនទាន់មកធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដោយសារចាស់ជរា នៅតែខ្លួនមួយ និង​ខ្លះឯកសារពាក់ព័ន្ធខុសជាដើម។ 
 
ទោះយ៉ាងណា មេប៉ុស្ដិ៍រូបនេះ បន្តជំរុញឱ្យពលរដ្ឋរួសរាន់ មកធ្វើសៀវភៅស្នាក់ និងសៀវភៅគ្រួសារ ឱ្យបានគ្រប់គ្នា ព្រោះងាយប្រើប្រាស់​ក្នុងកិច្ចការដែលត្រូវប្រើចាំបាច់។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖ 

 


អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ

(​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ។ 
 

Tag:
 សៀវភៅស្នាក់នៅ
  ឃុំអន្លង់ត្នោត
  យុវជន​សកម្ម សេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com