អត្ថបទពាណិជ្ជកម្ម
ទទួលបាន​ប្រាក់​មកវិញរហូតដល់ ៥​ដុល្លារ​នៅពេលទូទាត់​តាម​ TrueMoney Wallet KHQR
15, Jul 2022 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា ឥឡូវនេះ កំពុង​ចូលរួម​លើក​កម្ពស់​ និងគាំទ្រ​ដល់​ប្រព័ន្ធ​ទូទាត់​ KHQR ​របស់​ធនាគារ​ជាតិនៃកម្ពុជា (NBC) ដែលជួយ​​សម្រួល​​ដល់​​ដំណើរការ​​ទូទាត់​​ប្រាក់​​ សម្រាប់​​អតិថិជន​​​​នៅ​​តាម​ហាងទំនិញ និងភោជនីយដ្ឋាន​​​​រាប់​សិប​ម៉ឺន​​​កន្លែង ​នៅ​ទូទាំង​ប្រទេស។
ដើម្បី​អបអរ​ការដាក់​​ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹង​ផ្តល់​ប្រាក់​ជូន​វិញ​ភ្លាមៗ ​រហូត​ដល់ ៥ដុល្លារ​ លើ​ការ​ទិញទំនិញ​ផ្សេងៗ ​ស្របតាម​លក្ខខណ្ឌ​មួយចំនួន ​សម្រាប់​អ្នក​ប្រើប្រាស់​ TrueMoney Wallet ថ្មី និង​រហូត​ដល់ ២​ដុល្លារ សម្រាប់​អ្នកដែលមាន​ TrueMoney Wallet ស្រាប់។ អ្នក​ប្រើប្រាស់​ TrueMoney Wallet ទាំង​ថ្មី​ និង​ចាស់​ចាំបាច់​ត្រូវ​ដំឡើង​ទៅកាន់​គណនី ដែលមានកម្រិត​ពេញ​លេញ តាម​រយៈ ការ​បញ្ចូល​​អត្តសញ្ញាណ​បណ្ណ ​របស់ម្ចាស់​គណនី និងការថតរូបខ្លួន ឯងជាការស្រេច។ ការ​ផ្តល់ជូននេះ​មាន​សុពលភាព ​រហូត​ដល់​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
 
ចាប់​ពីពេល​នេះ​តទៅ អ្នក​ប្រើប្រាស់ TrueMoney Wallet នឹង​អាច​ស្គែន បានគ្រប់ធនាគារដែលមាន​ KHQR និង​ទូទាត់ថ្លៃ​ទំនិញ​របស់​ពួកគេ ​បាន​នៅ​តាម​ហាងទំនិញ និង​ភោជនីយដ្ឋានផ្សេងៗ​ ដែលមាន​ដាក់​បង្ហាញ​កូដ KHQR ដោយ​មិនគិត​ថ្លៃ​សេវា។ ការទូទាត់នេះ ​​អាចធ្វើបានទាំង​​​​ប្រាក់​រៀល ឬ​ដុល្លារ​អាម៉េរិក។ កូដ KHQR ត្រូវ​បាន​រំពឹង​ថា ​នឹង​មាន​ដាក់​បង្ហាញសម្រាប់​ការទូទាត់​ប្រាក់ ​​នៅ​តាម​បណ្តា​ហាងទំនិញ និង​ភោជនីយដ្ឋាន ​ជាងនៅ​​ទូទាំង​ប្រទេស​។
 
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​ នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ភាពឈានមុខ​​​មួយ​ទៀត ​សម្រាប់​ក្រុមហ៊ុន ទ្រូម៉ាន់នី​។ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​អតិថិជន TrueMoney Wallet របស់យើង​ទូទាត់​​ប្រាក់ ​ដោយស្គែនកូដ QR ពី​ធនាគារ​ណា​មួយ​ នៅ​ហាង​ណា​មួយ​ដែលមាន​កូដ KHQR នេះ គឺធ្វើឱ្យ​​បទ​ពិសោធ​ទិញ​ទំនិញ​ទាំងអស់ ​កាន់​តែ​មាន​ភាព​សាមញ្ញ និង​ប្រសើរឡើង»។
 
លោកស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែម​ថា៖ «ការ​ប្រើ​ប្រាស់​កូដ QR ឥឡូវ​នេះ ​មានភាព​ជ្រួត​ជ្រាប ​​នៅ​ក្នុង​ដំណើរ​ការ​ទិញ​ទំនិញ​​ក្នុង​ប្រទេស ដូច្នេះ​តាម​រយៈ​ការ​ដាក់ដំណើរការ​​កម្មវិធី​ថ្មី​ដ៏​រឹងមាំ​នេះ យើង​កំពុង​បំពេញ​តម្រូវ​ការ​អតិថិជន​របស់​យើង»។
 
​ប្រព័ន្ធ​ទូទាត់​ប្រាក់តាម​កូដ KHQR ​គឺជា​ការ​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេក​វិទ្យា​​មួយ ​ក្នុង​ចំណោម​​ការ​ច្នៃ​ប្រឌិត​មួយចំនួន​ ដែល​ផ្តួចផ្តើម​ឡើង​ ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។ គំនិតផ្តួចផ្តើម​ចុង​ក្រោយ​​​នេះ ត្រូវ​បាន​​រំពឹងថា ​នឹង​ប្រើប្រាស់ដោយ​ទូលំ​ទូលាយ ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​​ក្នុង​ឆ្នាំ​២០២២​នេះ។ 
 
ថ្មីៗនេះ ​ក្រុមហ៊ុន​ ទ្រូម៉ាន់នី បានបង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាច្រើន​ រួមទាំង​ជាមួយ​​​​ ក្រុមហ៊ុន Makro សេវា​ដឹកជញ្ជូនអាហារ Nham24 និង​​ហាង​លក់សម្លៀក​បំពាក់​អនឡាញ L192៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com