ជាតិ
កម្ពុជា​ កំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់
17, Jul 2022 , 7:59 am        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាជាមួយភាគីចិនម្ដងទៀត អំពីគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជាគម្រោងអភិវឌ្ឍសំខាន់មួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។



នាថ្ងៃទី ១៥ កក្កដា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាជាមួយលោក Zhou Yong គណៈប្រតិភូត​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងមន្រ្តីជំនាញនៃក្រុមហ៊ុន CCCC Water TransportationConsultants.Co.,Ltd ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់។


 
ក្នុងជំនួបលើកទី២នេះ លោក ស៊ុន ចាន់ថុល លើកឡើងថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មានសារសំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភស្ដុភារកម្មផងដែរ។


 
រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ថា៖ «ការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោងនេះ ចាំបាច់ត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋាភិបាលកម្ពុជាពិនិត្យ និងស្វែងរកដៃគូវិនិយោគពីក្រុមហ៊ុននានា»។
 
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រូបនេះអះអាងបន្ថែមថា គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា និងពិភពលោកផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com