ជាតិ
ប្រ៊ុយណេ ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត ដើម្បីលើកកម្ពស់ជំនាញទំនាក់ទំនងវិជ្ជាជីវៈអាស៊ាន
18, Jul 2022 , 8:29 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ប៊ុយណេ ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតដើម្បីលើកកម្ពស់ជំនាញទំនាក់ទំនងវិជ្ជាជីវៈសម្រាប់អាស៊ាន ឆ្នាំ២០២២។ អាហារូបករណ៍នេះ
ផ្តល់សម្រាប់សិស្សនិស្សិត​ មកពីប្រទេសសមាជិកអាស៊ាន លើថ្នាក់ បរិញ្ញាបត្រ  ថ្នាក់ក្រោមបរិញ្ញាបត្រ និងអនុបណ្ឌិត។


 
បើយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ យុវជន និងកីឡា ប្រ៊ុយណេ បានប្រកាសរើសបេក្ខជនមកពីប្រទេសនានា ដែលជាសមាជិកអាស៊ានសម្រាប់ «អាហារូបករណ៍ប្រ៊ុយណេដារូសាឡឹម» ដើម្បីលើកកម្ពស់ជំនាញទំនាក់ទំនងវិជ្ជាជីវៈសម្រាប់អាស៊ានឆ្នាំ២០២២។ ការប្រលង នឹងធ្វើឡើងនៅមជ្ឈមណ្ឌល UBD-FPT
Global ក្នុងទីក្រុង Da Nang ប្រទេសវៀតណាម។
 
បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ ត្រូវមានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោមសញ្ញាបត្រ។ ចំណែកថ្នាក់អនុបណ្ឌិត ត្រូវមានអាយុយ៉ាងច្រើន៣៥ឆ្នាំ
គិតត្រឹមឆ្នាំ២០២២។ បេក្ខជនដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានការរ៉ាប់រងទាំងអស់ដូចជា ការបង់ថ្លៃសិក្សា ការចុះឈ្មោះ សំបុត្រយន្តហោះព្រមទាំងទទួលបានប្រាក់លើកទឹកចិត្តមួយចំនួនទៀត។
 
ចំពោះបេក្ខជន ដែលមានចំណា​ប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ នេះ https://apply.ubd.edu.bn/orbeon/uis-welcome/  ឱ្យបានមុនថ្ងៃទី៣១
ខែសីហា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ http://www.mfa.gov.bn/Pages/bdgs/bdgs2022.aspx ៕ 
 
 

Tag:
 Moeys
  អាហារូបករណ៍
  ប្រ៊ុយណេ
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com