ជាតិ
យុវជនសកម្ម សេវាល្អ
ការធ្វើអត្តសញ្ញាណបណ្ណនៅឃុំអន្សាចំបក់ មានភាពរលូនព្រោះមានកិច្ចស​ហ​ ការល្អពីពលរដ្ឋ
19, Jul 2022 , 8:59 am        
រូបភាព
ដោយ៖ យុវជនឃុំអន្សាចំបក់
 
ពោធិ៍សាត់៖ អត្តសញ្ញាណបណ្ណ គឺជាឯកសារសម្គាល់អត្តសញ្ញាណ សម្រាប់ពលរដ្ឋគ្រប់រូប​។ លោក ថេត សុវត្តិធី នាយប៉ុស្តិ៍រដ្ឋបាលឃុំអន្សាចំបក់ នៃស្រុកក្រគរ ខេត្តពោធិ៍​សាត់ បានលើកឡើងថា ការធ្វើអត្តសញ្ញាណបណ្ណក្នុងឃុំអន្សាចំបក់ គឺមានសកម្មភាពជាប្រចាំមិនដែលដាច់ឡើយ ហើយនៅស្នាក់ការប៉ុស្តិ៍នគរបាលឃុំ មានម៉ាស៊ីនថតរូប ដល់ពលរដ្ឋដែលមកធ្វើអត្តសញ្ញាណបណ្ណស្រាប់។ បើតាមលោក មេប៉ុស្តិ៍រូបនេះ ការថតអត្តសញ្ញាណបណ្ណនៅមូលដ្ឋានផ្ទាល់នេះ ក៏បានកាត់បន្ថយចំណាយលើការធ្វើដំណើររបស់ពលរដ្ឋមួយកម្រិតដែរ ដោយពលរដ្ឋ មិនចាំបាច់ទៅធ្វើ​ដល់ស្រុកក្រគរនោះទេ។

 
ក្នុងនាមលោកមេប៉ុស្តិ៍ លោក ថេត សុវត្តិធី ពិតជារីករាយយ៉ាងខ្លាំង ដែល​សង្កេតឃើញថា ការធ្វើអត្តសញ្ញាណបណ្ណដល់ពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន មានភាពល្អប្រសើរ ព្រោះកិច្ចសហការល្អ រវាងពលរដ្ឋ និងអាជ្ញាធរ។ «ជារួមត្រូវចូលរួមចំណែកទាំងអស់។ ចូលរួមចំណែកទាំងសាមីខ្លួនដល់អាយុផង ចូលរួមចំណែកពីអាណាព្យាបាលផង ចូលរួមចំណែកពីអាជ្ញាធរពាក់ព័ន្ធដែលគ្រប់គ្រងពលរដ្ឋហ្នឹងផង។ អ៊ីចឹងរឿងនេះ វាមិនអាចចែកដាក់ដោយឡែកទេ។ ត្រូវតែមានសហការទាំងព្រមហ្នឹងហើយ»។ ​ លោក ថេត សុវត្តិធី រៀបរាប់ដូច្នេះ។ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
យ៉ាងណាក៏ដោយ លោក ថេត សុវត្ថិធី មេប៉ុស្តិ៍រដ្ឋបាលឃុំអន្សាចំបក់ ទទួលស្គាល់ថា ការធ្វើអត្តសញ្ញាណបណ្ណនៅក្នុងឃុំ មានការយឺតយ៉ាវខ្លះ ព្រោះមន្ត្រីប៉ុស្តិ៍មានចំនួនតិច។ ទោះជាដូច្នេះក្តី លោក ថេត សុវត្ថិធី នៅតែសំណូមពរឱ្យពលរដ្ឋ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង មកធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា។ ទន្ទឹមនឹងនេះមេប៉ុស្តិ៍រូបនេះ ក៏ទទូចឱ្យ បាត់ ឬខុសឈ្មោះ លើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ និងមកប្រឹក្សាជាមួយអាជ្ញាធរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
​​
 ​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 

© រក្សាសិទ្ធិដោយ thmeythmey.com