កីឡាជាតិ
ជាតិ
កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ទទួលបានមេដាយមាស នៅម៉ាល់ឌីវ
20, Jul 2022 , 10:49 am        
រូបភាព
កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា (កាន់ទង់ជាតិកម្ពុជា) ទទួលបានមេដាយមាស ពីព្រឹត្តិការណ៍ Asian body building and Physique នៅម៉ាល់ឌីវ។ (ប្រភព សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា
កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា (កាន់ទង់ជាតិកម្ពុជា) ទទួលបានមេដាយមាស ពីព្រឹត្តិការណ៍ Asian body building and Physique នៅម៉ាល់ឌីវ។ (ប្រភព សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា
ដោយ៖ហៀក ឆក

កីឡាកាយវប្បកម្មកម្ពុជា ទទួលបានមេដាយមាស១គ្រឿងក្នុងព្រឹត្តការណ៍(Asian Body Building and Physique)លើកទី៥៤ នៅប្រទេសម៉ាល់ឌីវ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

 
អត្តពលិកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា២រូប ដែលបានចូលរួមព្រឹត្តការណ៍កីឡា Asian Body Building and Physique លើកទី៥៤ នៅប្រទេសម៉ាល់ឌីវ ។ កីឡាករកាយវប្បកម្ម ឆឹង ណូរ៉ា ជាអ្នកសម្រេចបានមេដាយមាស ១គ្រឿងលើប្រភេទវិញ្ញាសា Athletic Physiqe  តាមក្តីបំណងរបស់ខ្លួន ដែលធ្លាប់បាននិយាយមុនចូលរួមប្រកួត។
 
វីដេអូគ្រូបង្វឹក និងកីឡាករកាយវប្បកម្មសម្ភាសជាមួយសារព័ត៌មានថ្មីៗ មុនទៅប្រកួត៖
 
នេះជាស្នាដៃដ៏ធំមួយសម្រាប់ជាតិបានមកពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងកីឡាករ ដែលបានសម្រេចជាមួយសមិទ្ធផលខ្ពស់ មុនពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ហើយនេះក៏ជាមេដាយទី៣ ផងដែរ សម្រាប់កីឡាកាយវប្បកម្មកម្ពុជា ដែលទទួលបានពីព្រឹត្តិការណ៍លំដាប់អន្តរជាតិ៕
 
 
 
 

Tag:
 កាយវប្បកម្ម
 ម៉ាល់ឌីវ
© រក្សាសិទ្ធិដោយ thmeythmey.com