អត្ថបទពាណិជ្ជកម្ម
ដួង វីរៈសិទ្ធ ដណ្តើមយកលេខ ១ ក្នុងតារាង
22, Jul 2022 , 5:19 pm        
រូបភាព
ពិតជាអស្ចារ្យមែនទែន! បទចម្រៀងថ្មីរបស់ ដួង វីរៈសិទ្ធ ដែលទើបតែចេញ <<ខូចចិត្តច្រើនដង>> ហក់ឡើងពីលេខ ៧  ក្នុងសប្ដាហ៍ទី២៩ ឡើងមកដល់លេខ១ ក្នុងសប្ដាហ៍ទី៣០ (១០ កក្កដា - ១៦កក្កដា) ស្របពេល បទ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» របស់ ណារិន បានធ្លាក់មកដល់លេខ ២ ចំណែកបទ «ដួលកង់» របស់ តន់ ចន្ទសីម៉ា ពិតជាខ្លាំងមិនធម្មតាដែរ អាចរក្សាតំណែងខ្លួនលេខ ៣ មិនប្រែ។ នេះបើតាមតារាង បទល្បីៗនៅកម្ពុជាទាំង៥០ ក្នុង Pleng។
 

 
លោកអ្នកប្រាកដ​ជា​ធ្លាប់ឮ និងស្គាល់ហើយពី Pleng ដែលជាកម្មវិធីស្តាប់តន្រ្តីនៅលើទូរស័ព្ទដៃ និងមុខងារពិសេសៗឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែល​លោកអ្នកអាចទាញយក​ និងស្ដាប់តន្រ្តីខ្មែរ និងបរទេសជាច្រើន ដោយឥតគិតថ្លៃ។ 
 
 
អ្វីទៅជា​ «បទល្បីនៅកម្ពុជាទាំង៥០ ក្នុង Pleng?» វា​គឺជា​បញ្ជីរបទចម្រៀង​(Playlist) ដែល​មានបទចម្រៀងដែលមានអ្នកស្ដាប់ច្រើនជាងគេទាំង​៥០ នៅកម្ពុជា ដែលPleng បាន​បង្កើតឡើង​ និង​មាន​ការ​ផ្លាស់ប្ដូរជារៀងរាល់សប្ដាហ៍​ ដោយ​យោង​ទៅតាម​ចំនួន​អ្នក​ស្ដាប់​នៅក្នុងកម្មវិធីPleng ផ្ទាល់។ 
 
លោកអ្នកអាច​ឃើញ​បញ្ជីបទចម្រៀងនេះដោយ​ងាយ​ស្រួល និងដំបូងគេ នៅពេល​ដែល​អ្នកចូល​ទៅកាន់​កម្មវិធី Pleng នៅលើទូរស័ព្ទរបស់លោកអ្នក។ ដូច្នេះហើយ​វា​ពិតជា​ងាយស្រួលខ្លាំងមែនទែន​​ សម្រាប់​អ្នក​ដែល​ចង់​ស្ដាប់ ឬ​ចង់ដឹង​ពី បទចម្រៀង​ពីរោះៗ​ដែល​កំពុង​ពេញ​និយមនៅ​កម្ពុជា​បច្ចុប្បន្ននេះ។
 

 


 
ហើយ​ដូច្នេះហើយ​បើសិន​ជា​លោកអ្នក​ ចង់ឱ្យ​តារា​ក្នុង​ដួងចិត្ត​របស់​អ្នក បាន​ឡើង​ទៅ​ដល់​កំពូល​តារាងក្នុង​បញ្ជីរបទចម្រៀង <<បទល្បីនៅកម្ពុជាទាំង៥០>> ជាក់ស្ដែង​ដូច​លោក​ ដួង ​វីរៈសិទ្ធ​ ដែល​លោក​បាន​ឡើង​ទៅដល់​លេខ​១ ក្នុង​សប្ដាហ៍ថ្មីនេះ គឺ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅស្ដាប់​បទចម្រៀង​របស់​អាយដលក្នុង​ដួងចិត្តរបស់អ្នក​ ក្នុង​Pleng ឱ្យបាន​ច្រើនៗ ហើយ​លោកអ្នកក៏អាច​ចែក​រំលែក​បទនោះទៅកាន់មិត្តភក្ភិរបស់អ្នក​ឱ្យ​ស្ដាប់បាន​ផងដែរ។
 


ចម្រៀងជាតិ និងអន្តរជាតិរាប់លានបទ តម្រូវតាមអារម្មណ៍នឹងប្រភេទចម្រៀងអ្នកស្តាប់ មិនថាបទញាក់កន្រ្តាក់អារម្មណ៍ ឬបែបមនោសញ្ចេតនាគ្រប់ប្រភេទ គឺមាន​នៅក្នុង​ដៃអ្នក។ តោះ! ដោនឡូត Pleng App ហើយចុះឈ្មោះឥឡូវនេះ៖ http://pleng.smart.com.kh/music/
 
ស្តាប់បទចម្រៀងកំពូលទាំង ៥០ ក្នុងសប្ដាហ៍នេះលើ Pleng App: https://pleng.smart.com.kh/playlists/cambodia-top-50/258/
 
កុំភ្លេចរង់ចាំតាមដាន ថាតើតារារូបណាដែលជាប់ចំណាត់ថ្នាក់ ក្នុងបញ្ចីបទចម្រៀង TOP ៥០​ នៅសប្តាហ៍ក្រោយ នៅក្នុង​Pleng៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com