ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋសភា នឹងប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការកែរដ្ឋធម្មនុញ្ញលើកទី១០
25, Jul 2022 , 10:59 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២ នាពេលខាងមុខ ដើម្បីពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការកែរដ្ឋធម្មនុញ្ញលើកទី១០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលចេញនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២២។


មាត្រានៃរដ្ឋធម្មនុញ្ញ ដែលត្រូវធ្វើវិសោធនកម្មលើកទី១០នេះ មានមាត្រា៦ គឺ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី។ ជាមួយនេះ ២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម គឺ មាត្រា៣ថ្មី និងមាត្រា៤ថ្មី ក៏ត្រូវបានជ្រើសរើសយកទៅធ្វើវិសោធនកម្មដែរ។ 
 
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅមានសេចក្តីព្រាងច្បាប់មួយចំនួន ក៏នឹងត្រូវលើកទៅពិភាក្សា និងអនុម័តក្នុងសម័យប្រជុំរដ្ឋសភាដែរ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជាដើម៕
 

Tag:
 រដ្ឋសភា
  វិសោធនកម្មរដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com