កីឡាជាតិ
ជាតិ
ប្រដាល់សកលកម្ពុជា រំពឹងឈ្នះមេដាយមាស នៅស៊ីហ្គេម២០២៣
26, Jul 2022 , 11:25 am        
រូបភាព
អត្តពលិក កីឡាប្រដាល់សកលកម្ពុជា នាទីស្នាក់ការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា(រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)
អត្តពលិក កីឡាប្រដាល់សកលកម្ពុជា នាទីស្នាក់ការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា(រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)
ដោយ៖ហៀក ឆក

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រំពឹងថា នឹងអាចប្រជែងបានមេដាយមាស១គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។



សហព័ន្ធកីឡាប្រដាល់សកល កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងមុតមាំ បន្ទាប់ពីទទួលបានគ្រូបង្វឹកថ្មីបន្ថែមពីប្រទេស កាហ្សាក់ស្ថាន គឺលោក KASSYMKHANOV BERIKBOL AMANTAYEVICH ។ គ្រូបង្វឹករូបនេះ នឹងបង្វឹកកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា រហូតដល់ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។
 
សហព័ន្ធជឿជាក់ថា នឹងអាចយកមេដាយមាសយ៉ាងហោច១គ្រឿង តាមផែនការរបស់គណៈកម្មាធិការ CAMSOC នាឆ្នាំ២០២៣។ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា៖«ក្តីរំពឹងយើងដូចអ្វីដែលគណៈកម្មការ CAMSOC បានដាក់គោលដៅគឺសន្ទស្សន៍ប្រដាល់សកលធ្វើយ៉ាងណារកមេដាយមាសឲ្យបាន១គ្រឿង ហើយយើងមានក្តីរំពឹងខ្ពស់ថាយើងនឹងអាចធ្វើបាន»។ 
 
សម្រាប់សហព័ន្ធបានបញ្ជូនកីឡាករ២រូបចេញ ទៅហ្វឹកហាត់នៅប្រទេសថៃ និង១១នាក់ កំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកប្រចាំសហព័ន្ធ និងគ្រូជនជាតិកាហ្សាក់ស្ថាន ដែលទើបមកដល់កម្ពុជា៕
 

លោក ប៊ុយ សោភ័ណ្ឌ (អាវខៀវឆ្វេង) និងលោក Amantayevich(ស្តាំ) (រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)


Tag:
 ប្រដាល់សកល
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com