ជាតិ
ស៊ុតមាន់​ និងគ្រួចជិត២ម៉ឺនគ្រាប់ លួចនាំចូលពីវៀតណាម ត្រូវបានអាជ្ញាធរចាប់បាន
26, Jul 2022 , 4:46 pm        
រូបភាព
ស៊ុតមាន់ និងគ្រួចជិត២ម៉ឺនគ្រាប់ លួចនាំចូលពីវៀតណាម បម្រុងលក់ទៅភ្នំពេញ។ រូបពី លោក ហ៊ុន សារ៉ាត់
ស៊ុតមាន់ និងគ្រួចជិត២ម៉ឺនគ្រាប់ លួចនាំចូលពីវៀតណាម បម្រុងលក់ទៅភ្នំពេញ។ រូបពី លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ មន្រ្តីជំនាញ​ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បានរថយន្តមួយគ្រឿង ដឹកស៊ុតមាន់ និងគ្រួចចំនួន១៩០០០គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។

 
យោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៅយប់ថ្ងៃទី២៦កក្កដា ក្រុមមន្ត្រីជំនាញបានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssangyong istana ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ដឹកស៊ុតមាន់ចំនួន ៣០០០គ្រាប់ និងស៊ុតគ្រួចចំនួន ១៦០០០គ្រាប់ ពីប្រទេសវៀតណាម មកកាន់កម្ពុជា តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបម្រុងយកទៅលក់នៅទីក្រុងភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ 
 
ជាវិធានការ ក្រុមមន្រ្តីជំនាញ បានយកបទល្មើស និងវត្ថុតាង ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ 
 

Tag:
 សុខភាពសត្វ
  ទំនិញឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com