កីឡាជាតិ
ជាតិ
លោក ទុយ ប៊ុនហឿន ត្រូវបានតែងតាំងជាអាជ្ញាកណ្តាលពានរង្វាន់ស្តេចថៃលើកទី៣៥
26, Jul 2022 , 10:59 pm        
រូបភាព
 លោក ទុយ ប៊ុនហឿន កំពុងកាត់ក្តីក្នុងការប្រកួតពានរង្វាន់ស្តេចថៃលើកទី៣៥ នាប្រទេសថៃ(រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
លោក ទុយ ប៊ុនហឿន កំពុងកាត់ក្តីក្នុងការប្រកួតពានរង្វាន់ស្តេចថៃលើកទី៣៥ នាប្រទេសថៃ(រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)
ដោយ៖ហៀក ឆក

លោក ទុយ ប៊ុនហឿន ត្រូវបានសហព័ន្ធសីដក់អន្តរជាតិ International Sepaktakraw Federation (ISTAF) អញ្ជើញជាអាជ្ញាកណ្តាលសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៥ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់៣១ ខែកក្កដា នាទីក្រុងបាងកក ប្រទេសថៃ។

 
ក្នុងព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៥ មានប្រតិភូ និងអត្តពលិកកម្ពុជា៣៣នាក់ចូលរួម។ ក្នុងនោះមានប្រតិភូ២រូប អាជ្ញាកណ្តាល១ គ្រូបង្វឹក៤ កីឡាករ១៨ និងកីឡាការិនី ៨នាក់។
 

លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា(រូបពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា)

ក្នុងនោះដែរ ISTAF បានដាក់លិខិតអញ្ជើញលោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ចូលជាអាជ្ញាកណ្តាលសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់នេះ។ នេះបើតាមការបញ្ជាក់ពីលោក ទី លីឈ័ង អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៊ុនហឿន បាននិយាយថា៖«គាត់មានបទពិសោធន៍ជាច្រើនឆ្នាំ គាត់បានរៀនសីដក់នៅប្រទេសថៃ គាត់ក៏ជាគ្រូឧទ្ទេស ដែលបណ្តុះបណ្តាលអាជ្ញាកណ្តាលនៅកម្ពុជាដែរ ហើយគាត់និយាយភាសាថៃក៏បាន និងភាសាអង់គ្លេសក៏បាន»។ 
 
គួរបញ្ជាក់ផងដែរថា លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក៏នឹងត្រូវដាក់បញ្ចូលជាអាជ្ញាកណ្តាលសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ ផងដែរ៕
 

Tag:
 កីឡាសីដក់
 ISTAF
© រក្សាសិទ្ធិដោយ thmeythmey.com