កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ជំនួប​៤គូ ដែល​ជាការប៉ះគ្នា​រវាងក្រុមនៅលីគ១ និងលីគ២
27, Jul 2022 , 9:29 am        
រូបភាព
ពានសម្ដេចថ្នាក់ខេត្ត ២០២២ រូបពីពានសម្ដេចហ៊ុន សែន
ពានសម្ដេចថ្នាក់ខេត្ត ២០២២ រូបពីពានសម្ដេចហ៊ុន សែន
៤ក្រុម មកពីលីគ២កម្ពុជាប្រកួតជាមួយ ៤ក្រុមមកពីលីគកំពូល ក្នុងការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦វគ្គ១៦ក្រុម ជម្រុះថ្នាក់ជាតិ សប្ដាហ៍ទី១៨ នៅថ្ងៃទី២៧ ខែកក្កដា នេះ។ ការប្រកួត​ទាំងអស់​ប្រព្រឹត្តទៅនា​វេលាម៉ោង​៣ និង​៣០​នាទី។

 
សូលទីឡូអង្គរ ប្រកួតជាមួយ ព្រះខ័នរាជ ស្វាយរៀងសូលទីឡូអង្គរត្រូវប្រកួតជាមួយ ក្រុមមិនធ្លាប់ចាញ់សោះ ក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជ ស្វាយរៀងក្នុងការប្រកួតពានសម្ដេច នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ ក្នុងការធ្វើជាម្ចាស់ផ្ទះនៅទឹកដីខេត្តសៀមរាប សូលទីឡូអង្គរបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីស្វាគមន៍ ក្រុមដែលមានទីតាំងនៅខេត្តស្វាយរៀងនេះ។ 
 
បើទោះជាព្រះខ័នរាជ ស្វាយរៀងជាក្រុមដែលឈរចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ននៅលីគ១ក៏ដោយ ក្រុមនេះ នឹងមិនធ្វេសប្រហែសហើយប្រុងប្រៀបជានិច្ចសម្រាប់ការប្រកួត។ លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជ ស្វាយរៀងបានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា៖«ពួកគេមានការពង្រឹងជាខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ ដូចនេះ យើងដឹងថាការប្រកួតនេះគឺជាភារកិច្ចដ៏ពិបាក។»។ 
 
ក្លិបបាល់ទាត់សៀមរាប​ប្រកួតជាមួយ វិសាខាទន្ទឹមគ្នានេះដែរ សៀមរាបត្រូវជួបគូប្រកួតកម្រិត AFC Cup ក្លិបវិសាខា នៅកីឡដ្ឋានខេត្តសៀមរាប។ទម្រង់វិសាខា អាចមិនដូចការប្រកួតក្នុងលីគ ឬ ក្នុងព្រឹត្តិការណ៍ AFC Cup ដោយសារ មិនប្រើសមាសភាពកីឡាករបរទេសចូលរួម តែទោះជាយ៉ាងនោះក្ដី ក្លិបនេះត្រូវប្រកួតការពារតំណែងជើងឯកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២១។
 
លោក ហុក សុចិត្រាអ្នកចាត់ការក្រុមវិសាខា បានប្រាប់ថាពីការៀបចំប្រកួតរបស់ក្លិប និងសមាជិកក្រុមដោយជឿជាក់ថាអាចទទួលបានលទ្ធផលល្អពីជំនួបជាមួយសៀមរាប។ «ក្លិបកីឡាបាល់ទាត់វិសាខាបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពានរង្វាន់សម្តេចនៅថ្ងៃស្អែកនេះសង្ឃឹមថាក្រុមនិងធ្វើបានល្អ និង ទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតនេះ។»។
 
អាយ អេស អាយ​ដង្កោសែនជ័យប្រកួតជាមួយ បឹងកេតISI ដង្កោសែនជ័យជាក្រុមមួយក្នុងលីគ២ ដែលមានការវិវឌ្ឍទៅមុខលឿន ទាំងបច្ចេកទេសប្រកួតនិងគុណភាពកីឡាករ។ បច្ចុប្បន្ន ក្រុមនេះ ឈរលេខ៣ បណ្ដោះអាសន្នក្នុងលីគ២។
 
ការប្រកួតក្នុងលីគ២ មានការចូលរួមចំណែកពីកីឡារជាតិជាច្រើនហើយនេះជាឱកាសសម្រាប់ក្រុមនេះ ជួបជាមួយក្រុមក្លិបបឹងកេត មកពីលីគកំពូលដោយត្រូវបញ្ចេញនូវសមត្ថភាពកីឡាករជាតិទាំងអស់ក្នុងទីលាន។ កីឡាដ្ឋាន CambodianAirway នឹងក្លាយជាទីលានកាត់សេចក្ដីប្រកួតរវាងក្រុងទាំង២នេះនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង៣:៣០រសៀល។
 
លោក ហៅ សុជាតិគ្រូបង្គោលបណ្ដោះអាសន្នក្លិបបឹងកេត បានប្រាប់ពីការត្រៀមខ្លួនដោយប្រុងប្រយ័ត្នចំពោះការប្រកួតជាមួយក្រុម អាយ អេស អាយ ដង្កោសែនជ័យ។ «ចំពោះការយកឈ្នះក្រុមISI ខ្ញុំគិតថា វាមិនមែនជាការងាយស្រួលទេ។ ISI ជាក្រុមមួយ ដែលរៀបចំបានល្អនៅលីក២​ ហើយកីឡាករខ្មែរគេមួយចំនួនក៏មិនអន់ដែរព្រោះពួកគាត់សុទ្ឋតែជាកីឡាករ ដែលមានបទពិសោធន៍ពីមុនមក។»។
 
អាស៊ីអ៊ឺរ៉ុបយូណាយធីត ជួបណាហ្គាវើលដ៍នៅពេលជាមួយគ្នានេះទីលានបាល់ទាត់ AEUSports Park ត្រូវបើកទ្វាទទួល ណាហ្គាវើលដ៍ដោយត្រូវប្រកួតជាមួយម្ចាស់ផ្ទះ អាស៊ីអ៊ឺរ៉ុបយូណាយធីត ។ ណាហ្គាវើលដ៍ មិនមែនជាក្រុមដែលងាយស្រួលយកឈ្នះទេ ប្រសិនជាមើលតាមការប្រកួតក្នុងលីគ១ (CPL)។ ម្យ៉ាងវិញទៀត ណាហ្គាវើលដ៍ មានកីឡាករដែលមានបទពិសោធន៍ច្រើនក្នុងការប្រកួតខណៈ អាស៊ីអ៊ឺរ៉ុបយូណាយធីត សម្បូយុវជន មានគុណភាព ប៉ុន្ដែបទពិសោធន៍តិចជាងណាហ្គាវើលដ៍៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com