ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហាម​និយាយ​ពាក្យ​នេះ ដាក់​ស្វាមី​របស់​អ្នក ប្រយ័ត្ន​បាន​លែង​គ្នា​ឆាប់
26, Jul 2022 , 11:29 pm        
រូបភាព
​ប្តី​ប្រពន្ធ​ត្រូវ​ចេះ​យល់ចិត្ត និង​យកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក ទើប​គ្រួសារ​មាន​សុភមង្គល និង​មាន​លាភ​សំណាង​។​ ​ពាក្យសំដី​គម្រោះ​គម្រើយ ទ្រគោះ​បោះបោក ពិតជា​ងាយ​នឹង​ធ្វើឲ្យទំនាក់ទំនង​របស់​អ្នក​ប្រេះឆា បាន​យ៉ាង​ងាយ​បំផុត​។​

ខាងក្រោម​នេះ គឺជា​ឃ្លាឃ្លោង​មួយចំនួន ដែល​គូ​ស្វាមីភរិយា មិន​គួរ​និយាយ​ដាក់​គ្នា​ឡើយ ពីព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​មិន​សប្បាយចិត្ត ខឹង​គ្នា ឈ្លោះ​គ្នា ហើយ​ចុងក្រោយ ច្បាស់​ជា​មាន​បញ្ហា​ធំ​ជា​មិនខានឡើយ​។​
 
១. កុំ​ប្រាប់ប្តី​របស់អ្នក ឲ្យទៅ​រកលុយ ឬ​ខំធ្វើការ​ពេក ពីព្រោះ​គេ​ដឹង​ច្បាស់ អំពី​តួនាទី​របស់​គេ​ហើយ​
២. “​ម៉ែ​ខ្ញុំ​ប្រាប់ថា …” កុំ​យក​ពាក្យ​សំដី​របស់​ម្តាយ​អ្នក ទៅ​បញ្ជា​លើ​ប្តី​ឲ្យសោះ​
៣. “​ចេញទៅ មិនបាច់​មក​ជួយ​ទេ ខ្ញុំ​ធ្វើ​បាន​ហើយ ទើសដៃទើសជើង​ណាស់​”
៤. ពេល​ឈ្លោះ​គ្នា កុំ​ប្រើ​ពាក្យ “​បង​តែងតែ​, បង​មិន​ដែល​…”
៥. “​ខ្ញុំ​មិន​ចូលចិត្ត​បងប្អូន​អ្នក​ទេ​! ខ្ញុំ​មិន​ចូលចិត្ត​ពួកម៉ាក​បង​ទេ​”
៦. កុំ​បញ្ជា “​ធ្វើ​អានេះ​ភ្លាម … កុំ​ទៅនោះ​!”៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com