ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការកែរដ្ឋធម្មនុញ្ញ
28, Jul 2022 , 9:56 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
អង្គប្រជុំពេញអង្គនៃរដ្ឋសភ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម នៅម៉ោងជិត១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្នុងចំណោមសមាជិករដ្ឋសភា១០៦នាក់ ដែលមានវត្តមានក្នុងអង្គប្រជុំ មានសមាជិក១០៥នាក់ ដែលលើកដៃអនុម័តយើងសេចក្តីព្រាងច្បាប់នេះ។



មាន៦មាត្រា ក្នុងរដ្ឋធម្មនុញ្ញ និង២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានធ្វើវិសោធនកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីវិសោនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យបន្ត មុននឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ដាក់ឲ្យប្រើប្រាស់។


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា

មានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានដាក់ញត្តិទៅរដ្ឋសភា និងមានអង្គការសង្គមស៊ីវិលចំនួន១០៤ បានចេញសេចក្តីថ្លែងការណ៍ ដោយមានគោលបំណងដូចគ្នា គឺស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម។ យ៉ាងណាក៏ដោយ ការទទូចសុំនេះ ត្រូវបានច្រានចោល ដោយទីបំផុត រដ្ឋសភា នៅតែបើកកិច្ចប្រជុំតាមការគ្រោងទុក និងឈានដល់អនុម័តសេចក្តីព្រាងច្បាប់នេះ៕ 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com