កីឡាជាតិ
ជាតិ
អត្តពលិកកីឡាហុកគីកម្ពុជា ចេញទៅប្រកួតនៅថៃ
28, Jul 2022 , 4:56 pm        
រូបភាព
អត្តពលិកកិឡាហុកគីកម្ពុជាចេញដំណើរទៅចូលរួមប្រកួតពានអាស៊ីខាប់ នៅថៃ នាថ្ងៃទី២៨ កក្កដា ២០២២។ (រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា)
អត្តពលិកកិឡាហុកគីកម្ពុជាចេញដំណើរទៅចូលរួមប្រកួតពានអាស៊ីខាប់ នៅថៃ នាថ្ងៃទី២៨ កក្កដា ២០២២។ (រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា)
ដោយ៖ហៀក ឆក
 
អត្តពលិកកីឡាហុកគីកម្ពុជា ចេញដំណើរទៅប្រទេសថៃ នាថ្ងៃទី២៨ កក្កដានេះ ដើម្បីទៅហ្វឹកហាត់ឲ្យភ្សាំជាមួយទឹកដី មុនការប្រកួតមកដល់។ ព្រឹត្តិការណ៍កីឡាហុកគីអាស៊ីខាប់ ឆ្នាំ២០២២ មានប្រទេស១០ចូលរួម ចាប់ពីថ្ងៃទី៨ ដល់១៥ សីហា ឆ្នាំ២០២២។

 
កម្ពុជាបានបញ្ជូនអត្តពលិកកីឡាហុកគី២១នាក់ ដោយក្នុងនោះមាននារី១២នាក់ ដឹកនាំដោយប្រធានប្រតិភូលោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា។ ក្នុងបទសម្ភាសតាមទូរសព្ទ អគ្គលេខាធិការរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា កីឡាហុកគីកម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រជែងមេដាយ។ លោកសង្ឃឹមថា អត្តពលិកនឹងធ្វើបានល្អ។
 
«ធម្មតាយើងអ្នកដឹកនាំកីឡាត្រូវតែមានការរំពឹងអ៊ីចឹងហើយ។ ការឈ្នះជាក្តីសង្ឃឹម បើយើងបាត់បង់ក្តីរំពឹងយើងនឹងអត់មានអ្វីទេ។ ប៉ុន្តែយើងគិតថាការប្រកួតរបស់យើងវាមានលក្ខណៈល្អ អាចទទួលយកបានតាមការរំពឹងទុករបស់យើង»។ សម្តីលោក​ កាំង សុធា។
 
គួរបញ្ជាក់ថា កីឡាហុកគីនេះ ក៏ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ផងដែរ។
 

Tag:
 កីឡាហុកគី
 Asia Cup
© រក្សាសិទ្ធិដោយ thmeythmey.com