ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដំណោះស្រាយ​ក្លិន​ខ្លួន​ងាយៗ តែ​មាន​ប្រសិទ្ធភាព
29, Jul 2022 , 6:59 am        
រូបភាព
​ធម្មតា​បើ​យើង​និយាយ​អំពី​ក្លិន​ខ្លួន វា​មិន​ត្រឹម​តែ​កើត​ចេញពី​ឃ្លៀគ​នោះតេ តែ​វា​អាច​កើត​ពី​គ្រប់​ទីកន្លែង​ទាំងអស់​នៃ​រាងកាយ ជាពិសេស​ស្បែក​ដែល​មាន​ជាតិ​ប្រេង​ច្រើន និង​ក្រពេញ​បញ្ចេញ​ញើស​តែម្តង ដោយ​រួម​ភេទ ស្បែកក្បាល តំបន់​ប្រដាប់ភេទ ប្រអប់​ជោះ​ង និង​ក្បាល​សុដន់​ជាដើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្លិន​ខ្លួន​មិនល្អ​ត្រូវ​បាន​គេ​ជឿ​ថា​កើតឡើង​នៅ​ពេល​ដែល​បាក់តេរី​ធ្វើការ​បំបែក​ខ្លួន​ក្នុង​ញើស​ដែល​ទុំ​នៅ​លើ​ស្បែក​។​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រៅពី​លាង​សម្អាតខ្លួន ងូតទឹក​ជាប្រចាំ និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ជា​ញឹកញាប់​ដើម្បី​បំបាត់​ក្លិន​ខ្លួន​នោះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​ផង បើសិនជា​ក្លិន​ខ្លួន​នៅតែ​បន្ត​កើតមាន​យ៉ាង​អាណាធិបតេយ្យ​ទៀត​។

ផ្លាស់ប្តូរ​របប​អាហារ​
​អ្នក​ដឹង​ហើយ​ថា អាហារ និង​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា ខ្ទឹម​បារាំង ខ្ទឹម​ស និង​គ្រឿង​ធ្វើ​ការី​អាច​បង្ក​បញ្ហា​រញ៉េរញ៉ៃ​ដល់​ក្លិន​មាត់​អ្នក​បាន ប៉ុន្តែ​ក្លិន​នេះ​ក៏​អាច​ចេញ​ពី​រន្ធ​ញើស​អ្នក​រយៈពេល​ច្រើន​ម៉ោង​ដែរ​ទោះបី​ក្រោយ​ពី​អ្នក​បាន​ញ៉ាំ​អាហារ​រួច​ក៏​ដោយ​។ ដូច្នេះ​ដើម្បី​កុំឲ្យ​មាន​ក្លិន​ខ្លួន យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​ខាងលើ​នេះ​ឲ្យបាន​ច្រើន​។
បន្ថយ​ស្ត្រេ​ស​
​នៅពេល​យើង​ហាត់ប្រាណ ឬ​រង​នូវ​អាកាសធាតុ​ក្តៅ​ខ្លាំង ក្រពេញ​ញើស​នឹង​ផលិត​ញើស​កាន់តែច្រើន​ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​រាងកាយ​។ ប៉ុន្តែ​កាលណា​មាន​បញ្ហា​ធ្វើឲ្យ​អារម្មណ៍​ស្ត្រេ​ស វា​ទំនង​ជា​ធ្វ្យ​ក្រពេ​ញញើស​ពិសេស​មួយចំនួន​ដែល​ស្ថិត​នៅ​ឃ្លៀក និង​តំបន់​គ្រលាន​ធ្វើការ​ខ្លាំង​ទៅ​វិញ ដែល​ជាហេតុ​នាំឲ្យ​បញ្ចេញ​ទឹករំអិ​លពី​ក្រ​ពេញនោះ​ដែល​មាន​លក្ខណៈ​ដូច​ទឹកដោះគោ​ទៅវិញ​។ សារធាតុ​នេះហើយ​ដែល​ជាហេតុ​នាំឲ្យ​មាន​ក្លិនខ្លួន​ខ្លាំង​។

ការ​តាំងសមាធិ ហាត់​ក្បាច់​យូ​ហ្គា និង​សកម្មភាព​ផ្សេងៗ​ទៀត​ដើម្បី​បន្ធូរ​អារម្មណ៍​ប្រហែលជា​អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន​។កោ​រោម​ឃ្លៀគ​​ទោះ​បី​ជា​មនុស្ស​ប្រុស​ប្រហែល​ជា​ចង់បាន​រោម​ឃ្លៀគ​ច្រើន​ក៏​ដោយ​តែ វា​គឺជា​កន្លែង​ដែល​បាក់តេរី​អាច​រស់នៅ​បាន​យា់ង​ល្អ​ដោយសារ វា​មាន​ភាពកក់ក្តៅ មាន​សំណើម និង​ស្រួល​រស់នៅ ជាពិសេស​បាក់តេរី​បង្ក​ក្លិន​ខ្លួន​តែម្តង​។
លាប​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​
​សារធាតុ​អាស៊ីត​ដែល​មាន​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ឬ​ទឹក​ក្រូចឆ្មា អាច​ជួយ​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​បាន ជាពិសេស​បាក់តេរី​ដែល​ធ្វើឲ្យ​ញើស​ធំក្លិន​ខ្លួន​តែម្តង​។ យ៉ាងណាមិញ ការ​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​ឃ្លៀក​អាច​ជួយ​កាត់បន្ថយ​បាក់តេរី​បង្ក​ក្លិន​ខ្លួន​ក៏ដោយ តែ​វា​ក៏​អាច​បង្ក​ជាការ​រលាក​ដល់​ស្បែក​បានដែរ​។ ដូច្នេះ​ចូរ​ប្រើប្រាស់​សម្លី​ផ្តិត​ទឹកខ្មេះ​ផ្លែ​ប៉ោម​រួច​យក​វា​លាប​នៅ​កន្លែង​នា​ដែល​គិតថា​ជា​ប្រភព​នៃ​ក្លិន​ខ្លួន ឬ​ដាក់​វា​លាយ​ទឹក​សម្រាប់​ងូត​ក៏​បាន​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com