ជាតិ
សង្គមជាតិ
លោក ប៊ួ បញ្ញា ទើបបង្កើតសៀវភៅវេយ្យាករណ៍ភាសាបារាំង និងលះបង់គ្រប់យ៉ាងដើម្បីភាសាមួយនេះ
29, Jul 2022 , 10:09 am        
រូបភាព
លោក ប៊ួ បញ្ញា អ្នកនិពន្ធសៀវភៅវេយ្យករណ៍ភាសាបារាំង។ រូបថត៖ ប៊ួ បញ្ញា
លោក ប៊ួ បញ្ញា អ្នកនិពន្ធសៀវភៅវេយ្យករណ៍ភាសាបារាំង។ រូបថត៖ ប៊ួ បញ្ញា
ភ្នំពេញ៖ ទទួលបានសញ្ញបត្របរិញ្ញាបត្រឯកទេសធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ប៉ុន្តែលោក ប៊ួ បញ្ញា ស្រឡាញ់ភាសាបារាំងងប់ងុល។ កើតក្នុងត្រកូលក្រីក្រនៅជនបទ គ្មាននរណាម្នាក់ក្នុងគ្រួសារចេះភាសាបារាំងពិតប្រាកដទេ តែថ្ងៃមួយ លោក បញ្ញា ក៏មានឱកាសរៀនភាសាមួយនេះនៅអង្គការក្រៅរដ្ឋាភិបាល។ សិក្សាជាមួយគ្រូខ្លះ និងចំណាយពេលយ៉ាងច្រើនសិក្សាដោយខ្លួនឯង មិនយូរមិនឆាប់ យុវជន បញ្ញា ក៏ជាប់ចិត្តស្រឡាញ់ភាសាបារាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោក បញ្ញា ដែលជាអ្នកការពារ និងជាអ្នកស្នេហាភាសាបារាំងមិននឿយហត់ បាននិយាយថា លោកបានលះបង់គ្រប់យ៉ាងដើម្បីធ្វើយ៉ាងដូចម្តេចឲ្យភាសាបារាំងមានវត្តមានច្រើនឡើងវិញនៅក្នុងប្រទេសកម្ពុជា។

 
ថ្មីៗនេះ លោកទើបសរសេរ និងបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា៖«វេយ្យាករណ៍ភាសាបារាំង»។ ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក ប៊ួ បញ្ញា អ្នកនិពន្ធសៀវភៅវេយ្យករណ៍ភាសាបារាំងដូចតទៅ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com