កីឡាជាតិ
ជាតិ
ថាយហ្គឺរស្វាគមន៍ព្រះខ័នរាជនៅហនុមាន គិរីវង់ទទួលបឹងកេត ណាហ្គាជួបក្រោន ទ័ពទៅដីវិសាខា
30, Jul 2022 , 9:30 am        
រូបភាព
ក្រុមបាល់ទាត់ វិសាខាក្នុងជំនួបទល់នឹងអង្គរថាយហ្គឺរ ក្នុងជុំទី១ (រូបពី ខេមបូឌានព្រីមៀរលីគ)
ក្រុមបាល់ទាត់ វិសាខាក្នុងជំនួបទល់នឹងអង្គរថាយហ្គឺរ ក្នុងជុំទី១ (រូបពី ខេមបូឌានព្រីមៀរលីគ)
ដោយ៖ ហៀក ឆក

ជំនួប​ក្របខណ្ឌ​ខេមបូឌានព្រីមៀលីគឆ្នាំ២០២២ ឈាន​ដល់​សប្តាហ៍​ទី១៣ នា​ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា នេះ ដោយនៅវេលាម៉ោង​៣ និង​៤៥នាទី អង្គរថាយហ្គឺ​រស្វាគមន៍​ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ខណៈគិរីវង់សុខសែនជ័យទទួល​បឹងកេត។ ឈានដល់​ម៉ោង​៦និង​៣០នាទី ណាហ្គាវើលដ៍តទល់ជាមួយ​ភ្នំពេញក្រោន ខណៈ​វិសាខា ប្រជែងជាមួយ​កងយោធពលខេមរភូមិន្ទ។

 
ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នាកីឡដ្ឋានហនុមាន។ ក្រុមទាំងពីរជួបគ្នា៤លើកដោយភ្ញៀវឈ្នះ២-០, ៥-២, ៤-១ និងចាញ់ ១-២ នេះជាជំនួបទី៥ របស់ក្រុមទាំងពីរ។ ភ្ញៀវ៣ប្រកួតចុងក្រោយរបស់គេឈ្នះបឹងកេត ១-០ ស្មើទ័ព១-១ និងឈ្នះណាហ្គា ១-០ រីឯម្ចាស់ផ្ទះ៣ប្រកួតចុងក្រោយចាញ់វិសាខា ១-៣ ស្មើបឹងកេត ១-១ និងចាញ់ទ័ព១-៥។
 
ក្នុងពេលជាមួយគ្នានេះដែរ គីរីវង់សុខសែនជ័យ ក៏នឹងត្រូវបើកទ្វារកីឡដ្ឋានគីរីវង់ ស្វាគមន៍ភ្ញៀវបឹងកេត ដោយក្រុមទាំងពីរជួបគ្នា៤លើកម្ចាស់ផ្ទះចាញ់ភ្ញៀវ ១-៤, ០-១, ២-៣, និង០-៦ នេះជាជំនួបលើកទី៥ហើយរវាងក្រុមទាំងពីរ។ ៣ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ ចាញ់វិសាខា ១-២ ណាហ្គា១-២ និងភ្នំពេញក្រោន១៥ ចំណែកភ្ញៀវ៣ប្រកួតចុងក្រោយចាញ់ព្រះខ័នរាជ០-១ ស្មើអង្គរថាយហ្គឺរ ០-០ និងឈ្នះវិសាខា៣-២។
 
ចូលដល់ម៉ោង៦និង៣០នាទីល្ងាច ក្រុមណាហ្គាវើលដ៍ទទួលភ្ញៀវភ្នំពេញក្រោននាកីឡដ្ឋានស្តាតចាស់។ ជួបគ្នា៦លើក ណាហ្គាឈ្នះ១ ស្មើ៣ និងចាញ់២។ ៣ប្រកួតចុងក្រោយរបស់ណាហ្គា ស្មើទ័ព១-១ ឈ្នះគីរីវង់សុខសែនជ័យ ២-១ និងចាញ់ព្រះខ័នរាជ ០-១ រីក្រុមភ្ញៀវ៣ប្រកួតចុងក្រោយស្មើទ័ព២-២ ចាញ់វិសាខា១-៣ និងឈ្នះគីរីវង់សុខសែនជ័យ៥-១។
 
ចំណែកនៅឯកីឡដ្ឋានព្រីនស៍ ម្ចាស់ផ្ទះឈរលេខ២វិសាខា ស្វាគមន៍ភ្ញៀវទ័ពដែលបច្ចុប្បន្នឈរលេខ៦ក្នុងតារាង។ ជួបគ្នា៧លើកកន្លងមកម្ចាស់ផ្ទះឈ្នះ១ ស្មើ៣ និងចាញ់៣ ជំនួបទី៨ រវាងក្រុមទាំងពីរ ដោយ៣ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះឈ្នះអង្គរថាយហ្គឺរ​ ៣-១, ក្រោន ៣-១ និងចាញ់បឹងកេត២-៣ គ្រាដែលភ្ញៀវស្មើក្រោន ២-២ ព្រះខ័នរាជ១-១ និងឈ្នះអង្គរថាយហ្គឺរ ៥-១៕
 
ចំណាត់ថ្នាក់​គិតត្រឹម​សប្តាហ៍​១២៖
១. ព្រះខ័នរាជស្វាយរៀង ៣២ពិន្ទុ
២. វិសាខា ២២ពិន្ទុ
៣. បឹងកេត ២០ពិន្ទុ
៤. ណាហ្គាវើលដ៍ ១៨ពិន្ទុ
៥. ភ្នំពេញក្រោន ១៤ពិន្ទុ
៦. កងយោធពលខេមរភូមិន្ទ ១៣ពិន្ទុ
៧. អង្គរថាយហ្គឺរ ១២ពិន្ទុ
៨. គិរីវង់សុខសែនជ័យ ២ពិន្ទុ។
 
អ្នកស៊ុត​បាល់បញ្ចូលទីច្រើនជាង Takumu Nishihara (កងយោធពលខេមរភូមិន្ទ) ១៥គ្រាប់, Marcus Haber (ព្រះខ័នរាជស្វាយរៀង) ១៤គ្រាប់, Andres Nieto (ភ្នំពេញក្រោន) និង Gabriel Silva (អង្គរថាយហ្គឺរ) ម្នាក់៨គ្រាប់ ខណៈ ម៉ាត់ នូរុណ (បឹងកេត), Christian Dos Santos (ណាហ្គាវើលដ៍), Iago Bento, Jozsef Keaveny (អង្គរថាយហ្គឺរ) និង Lee JeeGun (វិសាខា) ម្នាក់​៥គ្រាប់៕
 

Tag:
 បាល់ទាត់
  ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com