កីឡាជាតិ
ជាតិ
ប្រធានក្លិបអង្គរថាយហ្គឺរ Akihiro Kato៖«នៅពេលដែលយើងពិបាកគឺជាអ្វីដែលយើងលូតលាស់»
31, Jul 2022 , 2:00 pm        
រូបភាព
Front លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងជំនួបរវាងអង្គរថាយហ្គឺរ និងព្រះខ័នរាជ(រូបពី ក្លិបបាល់ទាត់អង្គរថាយហ្គឺរ)
Front លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងជំនួបរវាងអង្គរថាយហ្គឺរ និងព្រះខ័នរាជ(រូបពី ក្លិបបាល់ទាត់អង្គរថាយហ្គឺរ)
ដោយ៖ហៀក ឆក
 
អង្គរថាយហ្គឺរ បានចាញ់ក្នុងភ្ញៀវ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល១-០ នាកីឡដ្ឋានហនុមាន នាពានរង្វាន់ខេមបូឌានលីគ នៅសប្ដាហ៍ទី១៣។ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននិយាយលើកទឹកចិត្តកីឡាករ ឱ្យប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមប្រកួតយកលទ្ធផល នាប្រកួតក្រោយៗទៀត។

 
ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងយកបាន ៣ពិន្ទុពីម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាកីឡដ្ឋានហនុមាន។ ក្នុងវគ្គទី១ ខ្សែប្រយុទ្ធ Marcus Haber តែតបាល់បញ្ចូលទីបាន១គ្រាប់នៅនាទី៧ ក្រោយការបញ្ជូនបាល់ពីខ្សែបម្រើ Blasco ។ នៅនាទី១៦ Marcus ហៀបនឹងរកបានមួយគ្រាប់ទៀតហើយ តាមរយៈការលោតតែតបាល់ ទាត់បាល់ចេញពីជ្រុងខាងស្តាំពីកីឡាករBlasco ប៉ុន្តែត្រូវបានសង្គ្រោះបានដោយអ្នកចាំទីអង្គរថាយហ្គឺរ យី ប៊ុនហេង។
 
 ខ្សែប្រយុទ្ធព្រះខ័នរាជ អ៊ាន ពិសី(អាវខៀវ)ប្រជែងបាល់ជាមួយខ្សែបម្រើ អង្គរថាយហ្គឺរ ថន សីហា(រូបពី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
បញ្ចប់ក្នុងវគ្គទី១ ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato ឆ្លៀតពេលសំណូមពរទៅកាន់អ្នកគាំទ្រសូមកុំបាក់ទឹកចិត្ត បន្តគាំទ្រកីឡាករបន្ថែមទៀត។ លោកបាននិយាយថា៖«យើងដឹងស្រាប់ហើយនៅពេលនេះយើងចាញ់ ព្រះខ័នរាជស្វាយរៀង១-០ នៅពេលដែលយើងពិបាក គឺជាអ្វីដែលយើងលូតលាស់»។ 
 
ចូលដល់វគ្គទី២ ខ្សែបម្រើក្រុមភ្ញៀវ Victor Blasco រកបានគ្រាប់ទី២ នៅនាទី៦៦ ក្រោយទទួលបានបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារខ្លាសៀមរាប កែវ សារ៉ាត់ បង្ករកំហុសទៅលើ ខ្សែប្រយុទ្ធ Marcus ក្នុងតំបន់គ្រោះថា្នក់។ គ្រាប់ទី៣ រកបានដោយខ្សែបម្រើ មិន រតនៈ នៅនាទី៩០+២ និងគ្រាប់ទី៤ ដោយខ្សែបម្រើ ប្រាក់ មុន្នីឧត្តម នៅនាទី៩០+៥ បញ្ចប់ការប្រកួតម្ចាស់ផ្ទះ០-៤ ភ្ញៀវ។
 
 ខ្សែបម្រើព្រះខ័នរាជ ប្រាក់ មុន្នីឧត្តម(ខៀវ) ទាត់បាល់បញ្ចូលទីគ្រាប់ទី៤ លើក្រុមអង្គរថាយហ្គឺរ(រូបពី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
ក្នុងពេលជាមួយគ្នាក្រុមបឹងកេត យកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៤-0 នាកីឡដ្ឋានគីរីវង់។ ភ្ញៀវបឹងកេតរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ AJAYI នៅនាទី២៦ និង៣គ្រាប់ទៀតដោយកីឡាករ SAKARI នៅនាទី៦០,៦៥ និង៨៥។ រីឯណាហ្គាវើលដ៍ ចាញ់ភ្នំពេញក្រោន ៤-១ នាកីឡដ្ឋានស្តាតចាស់។ ក្រោនរកបានដោយបាល់ចូលទីខ្លួនឯង១គ្រាប់នៅនាទី១១ ដោយកីឡាករ ឆាយ សិរីរ័ត្ន និងខ្សែប្រយុទ្ធ Fareed រកបាន២គ្រាប់នៅនាទី២០ និងនាទី៨៣ គ្រាប់ទី៤ ដោយ លឹម ពិសុទ្ធ ចំណែកណាហ្គា រកបានដោយកីឡាករ កែវ ឧត្តម នៅនាទី៩០+៣ ។ វិសាខា បរាជ័យក្នុងដីខ្លួនដោយចាញ់ភ្ញៀវទ័ព ១-០។ ភ្ញៀវរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Takumu Nishihara នៅនាទី៤២។
 
ចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍១៣៖
១. ព្រះខ័នរាជស្វាយរៀង ៣៥ពិន្ទុ
២. បឹងកេត ២៣ពិន្ទុ
៣. វិសាខា ២២ពិន្ទុ
៤. ណាហ្គាវើលដ៍ ១៨ពិន្ទុ
៥. ភ្នំពេញក្រោន ១៧ពិន្ទុ
៦. កងយោធពលខេមរភូមិន្ទ ១៧ពិន្ទុ
៧. អង្គរថាយហ្គឺរ ១២ពិន្ទុ
៨. គីរីវង់សុខសែនជ័យ ២ពិន្ទុ
កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ខ្សែប្រយុទ្ធកងយោធពលខេមរភូមិន្ទ Takumu Nishihara មាន១៦គ្រាប់ នាំមុខ១គ្រាប់លើខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber មាន១៥គ្រាប់៕ 
 

Tag:
 បាល់ទាត់
  ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com