កីឡាជាតិ
ជាតិ
សហព័ន្ធទ្រីយ៉ាត្លុងអាស៊ី នឹងប្រជុំសម្រេចចុងក្រោយ លើការយកទីតាំងខេត្តកែប ប្រកួតស៊ីហ្គេម ២០២៣
01, Aug 2022 , 8:00 am        
រូបភាព
លោក Vijitr Sitinawin(ពាក់វ៉ែនតាស្តាំ) និងលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា (រូបពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា)
លោក Vijitr Sitinawin(ពាក់វ៉ែនតាស្តាំ) និងលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា (រូបពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា)
ដោយ: ថ្មីៗ
ដោយ៖ហៀក​ ឆក

ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី នឹងមកពិនិត្យទីតាំងខេត្តកែប ដើម្បីសម្រេចលើកចុងក្រោយ លើការរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុង នៅក្នុងខេត្តតំបន់សមុទ្រមួយនេះ នាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។


ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ និងជាប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី លោក Vijitr Sitinawin នឹងមកទស្សនៈកិច្ចពិនិត្យមើលទីតាំងខេត្តកែប នាថ្ងៃទី២៣ ដល់២៥ សីហា ដើម្បីរៀបចំប្រជុំផ្លូវការជាមួយសមាគមកីឡាទ្រីយ៉ាត្លុងទាំង៧ប្រទេស នាមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។ 
 
ក្រៅពីសិក្សាមើលទីតាំងខេត្តកែបហើយនោះ លោក Vijitr Sitinawin ក៏នឹងពិភាក្សាជាមួយសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ក្នុងការបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេលវែង ។ ជាពិសេសជួយបង្វឹកកីឡាករ-កីឡាការិនីកម្ពុជា ដែលកំពុងហ្វឹកហាត់នៅខេត្តកែប រយៈពេលខ្លីផងដែរ។ នេះបើតាមលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

 លោក Vijitr Sitinawin(អាវបៃតងកណ្តាល) ជាមួយអត្តពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា (រូបពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា)

បើតាមលោក ងិន សុខបញ្ញា កីឡាទ្រីយ៉ាត្លុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីសម្រេចបានមេដាយ នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣។«ជាគោលការណ៍ដែលបានកំណត់សន្ទស្សន៍មេដាយតាមរយៈCAMSOC ក៏ដូចជាក្រសួងអប់រំកំណត់គោលដៅឲ្យសហព័ន្ធសម្រេចមេដាយមាសឲ្យបាន១យ៉ាងតិច។ អ៊ីចឹង យើងកំពុងតែខិតខំប្រឹងដើម្បីឲ្យបានតាមផែនការការកំណត់របស់CAMSOC»។ សម្តីលោកអគ្គលេខាធិការ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com