កីឡាជាតិ
ជាតិ
អត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ១
01, Aug 2022 , 9:49 am        
រូបភាព
កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាសពីវិញ្ញាសា លោតចម្ងាយ
កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាសពីវិញ្ញាសា លោតចម្ងាយ
កីឡាការិនី វ៉ុិត ចាន់ថា  ពិការជើងម្ខាងT44 &F44 ឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១ ខែសីហា។ គិតត្រឹមថ្ងៃនេះ អត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយមាស២ និងសំរិទ្ធ។

 
វិញ្ញាសាលោតចម្ងាយផ្នែកនារី មានកីឡាការិនី៤រូប មកពី៣ប្រទេសផ្សេងគ្នា ក្នុងនោះកីឡាការិនីកម្ពុជា វិត ចន្ថា ពាក់លេខ ០០១៧ រីឯម្ចាស់ផ្ទះឥណ្ឌូណេស៊ី២រូបមានកីឡាការិនី KARISMA EVIT ពាក់លេខ០១៦៩ និង HELIN WARDINA ពាក់លេខ០២២៨ និងកីឡាការិនីមកពីមីយ៉ាន់ម៉ា ពាក់លេខ០០៦៣។
 
កីឡាការិនី វ៉ិត ចាន់ថា លោតបានរយៈចម្ងាយឆ្ងាយ ៤.២៩ ម៉ែត្រ ក្នុងរយៈពេល -០,១០ នាទី/វិនាទី ទទួលបានលេខ១ គ្រងតំណែងមេដាយមាសលើប្រភេទវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១។
 
គិតមកត្រឹមថ្ងៃទី១ សីហា នេះកីឡាការិនី វ៉ិត ចាន់ថា ប្រជែងបានមេដាយមាស១ ក្រុមកីឡាការិនីជនពិការបាល់បោះជិះរទេះ ៣ទល់៣ ទទួលបាន១ និងមេដាយសំរឹទ្ធ១ បានមកពីកីឡាវាយកូនឃ្លីលើតុ៕
 

ក្រុមកីឡាបាល់បោះជិះលើរទេះ ៣ទល់៣ ដណ្តើមបានមេដាយមាស


Tag:
 អាស៊ានប៉ារ៉ាហ្គេម
 មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com