កីឡាជាតិ
ជាតិ
បាល់ទះអង្គុយ៖កម្ពុជាស្ថិតក្នុងតំបន់មេដាយសំរឹទ្ធ ក្រោយឈ្នះហ្វីលីពីន និងមីយ៉ាន់ម៉ា
01, Aug 2022 , 11:41 am        
រូបភាព
ក្រុមបាល់ទះអង្គុយកម្ពុជា ប្រកួតក្នុងសិតទី៤ ជាមួយមីយ៉ាន់ម៉ា
ក្រុមបាល់ទះអង្គុយកម្ពុជា ប្រកួតក្នុងសិតទី៤ ជាមួយមីយ៉ាន់ម៉ា
ដោយ៖ហៀក ឆក

ក្រុមកីឡាបាល់ទះអង្គុយកម្ពុជា ស្ថិតក្នុងតំបន់មេដាយសំរឹទ្ធ បន្ទាប់យកឈ្នះហ្វីលីពីន ៣-០ និងបន្តឈ្នះមីយ៉ាន់ម៉ា ៣-១ ក្នុងវគ្គជម្រុះពូលB ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមពូលA នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

 
នាទីលាន UTP Sport Center កម្ពុជាបានយកឈ្នះហ្វីលីពីន៣-០ នៅវគ្គជម្រុះក្នុងពូលB ដោយលទ្ធផលក្នុងសិតទី១ (២៥-៩) សិតទីពីរ(២៥-៨) និងបន្តយកជ័យជម្នះបន្ថែមទៀតនៅសិតទី៣ ក្នុងលទ្ធផល(២៥-១១) កាលពីថ្ងៃទី៣១ ខែកក្កដា។
 
ចូលដល់ថ្ងៃទី១ ខែសីហា នាទីលានដដែលនេះ កម្ពុជាបន្តយកជ័យជម្នះលើក្រុមបាល់ទះអង្គុយមីយ៉ាន់ម៉ា ៣-១។ ក្នុងសិតទីមួយ កម្ពុជានាំមុខដាច់ឆ្ងាយពីមីយ៉ាន់ម៉ា ដោយលទ្ធផល ២៥-១៩ និងសិតទីពីរ ក្រុមទាំង២ ប្រដេញពិន្ទុគ្នាដោយកម្ពុជា យកឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ២៦-២៤ រីឯនៅសិតទី៣ មីយ៉ាន់ម៉ា វាយបកមកវិញបាន១សិតដោយលទ្ធផល ១៧-២៥ និងនៅសិតទី៤ កម្ពុជាបញ្ចប់ដោយលទ្ធផលឈ្នះមីយ៉ាន់ម៉ា ២៥-២០។
 

លោកហ៊ុន ម៉ានី (ពាក់នាឡិកានូវដៃឆ្វេង)ប្រធានដឹកនាំប្រតិភូ និងជាគណៈប្រតិភូកម្ពុជានាទីលានUTP Sport ក្នុងជំនួបបាល់ទះអង្គុយកម្ពុជា និងមីយ៉ាន់ម៉ា

គួរបញ្ជាក់បន្ថែមថា កម្ពុជាទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្ថិតក្នុងតំបន់មេដាយសំរឹទ្ធ ដោយរង់ចាំការប្រកួតក្រុមមកពីពូលA រវាងម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នារសៀលម៉ោង២:០០ នាទី។
 
កីឡាករកបាល់ទះអង្គុយម្ពុជា៖

១. ម៉ន យ៉ារ៉ាញ់
២. កៅ ហឿន
៣. ណៃ ការ
៤. ស្រៀង លាប
៥. ស្រៀង សុខណា
៦. អឿន ណុត
៧. អ៊ីង ភីរៀម
៨. យ៉ុន ក្រឹម
៩. ញូញ សុខ
១០. តង់ រ៉ាវី
១១. ពូន ឌីណា
១២. អ៊ូ ផល្លា៕
 

Tag:
 បាល់ទះអង្គុយ
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com