កីឡាជាតិ
ជាតិ
លេងប៉េតង់នៅលើ Google Doodle!
01, Aug 2022 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី Doodle របស់ Google តាំងពីថ្ងៃទី៣១ ខែកក្កដា មក បានអបអរកីឡាប៉េតង់ តាមរយៈការអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលេងល្បែង (កីឡា) ប្រភេទនេះ ជាមួយដៃគូរដោយចៃដន្យ (random) ឬប្រជែងជាមួយមិត្តភក្តិ។

 
អស់រយៈពេលជាយូរមក ប៉េតង់ បានក្លាយជាសកម្មភាពកីឡាដ៏ទាក់ទាញមួយនៅបារាំង ដោយយកតាមលំនាំការលេងរបស់ជនជាតិក្រិកបុរាណ ដោយប្រើដុំថ្មសំប៉ែត ហើយក្រោយមកវិវត្តទៅ បាល់ថ្ម រហូតដល់ទៅជាដុំប៊ូល។
 
ក្រោយមានការកែប្រែតាមរយៈការបន្ថែមគ្រាប់បាល់គោលដៅ (គ្រាប់ប៊ី) កងទ័ព និងនាវិកក្រិកបុរាណ បាននាំយកល្បែងប្រភេទនេះទៅកាន់ប្រទេសបារាំង ហើយកីឡាប៉េតង់ទំនើប បានចាប់កំណើតឡើងជាផ្លូវការនៅឆ្នាំ១៩០៧ ក្នុងខេត្ត Provence ប្រទេសបារាំង ហើយបន្តសាយភាយពេញពិភពលោក ជាពិសេសបណ្តាប្រទេសក្រោមសម័យអាណានិគម រួមទាំងកម្ពុជាផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com