កីឡាជាតិ
ជាតិ
មេដាយប្រាក់១ និងសំរឹទ្ធ១ បានពីកីឡាហែលទឹក
01, Aug 2022 , 2:07 pm        
រូបភាព
គ្រូបង្វឹក និងអត្តពលិកកីឡាហែលទឹកកម្ពុជា
គ្រូបង្វឹក និងអត្តពលិកកីឡាហែលទឹកកម្ពុជា
ដោយ៖ហៀក ឆក

អត្តពលិកជនពិការកម្ពុជា២រូប ប្រជែងបានមេដាយប្រាក់១ និងសំរឹទ្ធ១ បន្ថែមទៀតក្នុងប្រភេទកីឡាហែលទឹកលើវិញ្ញាសាកង្កែប ១០០ម៉ែត្រ class SB ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១ ខែសីហា។

 
កីឡាករជនពិការ ខូយ កុយ ដណ្តើមបានមេដាយប្រាក់ ក្នុងប្រភេទកីឡាហែលទឹកលើវិញ្ញាសាកង្កែប ១០០ម៉ែត្រ class SB7 ដោយទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចាញ់កីឡាករឥណ្ឌូណេស៊ី ARIS WIBAWA​ ដែលឈរលេខ១។
 
ចំណែកកីឡាករ យ៉ាវ វណ្ណៈ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាកង្កែប ១០០ម៉ែត្រ class SB9 ឈរលេខ៣ បន្ទាប់ពីចាញ់កីឡាករមីយ៉ាន់ម៉ា ដែលឈរលេខ១ និងឥណ្ឌូណេស៊ីឈរលេខ២។
 
គិតមកត្រឹមថ្ងៃទី១ ខែសីហា អត្តពលិកកម្ពុជា ទទួលបានមេដាយសរុប៥ មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ បានពីប្រភេទកីឡា វាយកូនឃ្លីលើតុ បាល់បោះអង្គុយលើរទេះ ហែលទឹក និងលោតចម្ងាយ៕
 

Tag:
 កីឡាហែលទឹក
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com