កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាហ្គេម៖កីឡាការិនី សន សាស ឈ្នះមេដាយមាសទី៣ ឱ្យកម្ពុជា
03, Aug 2022 , 9:17 am        
រូបភាព
កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣ សីហា ២០២២
កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣ សីហា ២០២២
ដោយ៖ ហៀក ឆក

កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាទទួលបាន មេដាយសរុប៩ ។

 
ក្នុងវគ្គជម្រុះសន្សំពិន្ទុវិលជុំដំបូងកីឡាការិនីកម្ពុជា សន សាស បានយកជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ (១-0, ១-០, ០-១, ១-០) និងបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីមួយទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣ (១-០, ៣-០, ១-០, ២-០)។
 
បញ្ចប់ការប្រកួតកីឡាការិនីកម្ពុជា សន សាស ទទួលមេដាយមាសលើប្រភេទវិញ្ញាសាប៊ូស្យា និងម្ចាស់ផ្ទះឥណ្ឌូណេស៊ីកីឡាការិនី Gischa Zayana ទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី Febriyanti Vani Rahmadhani។
 
គួបញ្ជាក់ថា នេះជាមេដាយមាសទី៣ សម្រាប់កម្ពុជា ។ មេដាយមាសទី១ បានពីកីឡាបាល់បោះជិះរទេះជាក្រុម៣ទល់៣ និងមេដាយមាសទី២ ដោយកីឡាការិនី វ៉ិត ចាន់ថា លើវិញ្ញាសាលោតចម្ងាយ១០០ម៉ែត្រ។ គិតមកត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាទទួលបានមេដាយសរុប១១ ក្នុងនោះមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៣៕
 

Tag:
 ប៊ូស្យា
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com