អន្តរជាតិ
ប្រមុខមុខការទូតរុស្ស៊ី ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជជែកពីកិច្ចសហប្រតិបត្តិសន្តិសុខ និងការពារ
03, Aug 2022 , 4:49 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ដោយ ហ៊ួយ ស៊ីវលី 

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី៣ ខែសីហា មុននឹងបន្តដំណើរនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច លោក ឡាវរ៉ូវ អាចជជែកពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាមួយភាគីរុស្ស៊ី។

 
មុនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ប្រមុខការទូតរូបនេះ បានជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin និងមេដឹកនាំ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី២ ខែសីហា។ 
 
លោកស្រី Zakharova បានបន្ថែមថា ការពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារ អាចជារបៀបវារៈមួយនៅក្នុងចំណោមប្រធានបទផ្សេងទៀត។ 
 
សូមបញ្ជាក់ថា ទោះបីរបប​យោធា​មីយ៉ាន់ម៉ា​បាន​រង​ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច​ជាច្រើនក៏ដោយ ក៏ទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងរុស្សីនៅតែមានភាពល្អប្រសើរដដែល ហើយនៅដើមខែនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្សីនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីប្រមុខរបបយោធាលោក មីន អ៊ុងឡាំង បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ៕ 
 

Tag:
 រុស្ស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com