ជាតិ
សុខភាព
កូរ៉េ ផ្ដល់ម៉ាស៊ីនព្យាបាលកូវីដ-១៩ និងមហារីកមួយគ្រឿង តម្លៃជាង៣៦ម៉ឺនដុល្លារដល់កម្ពុជា
03, Aug 2022 , 6:59 pm        
រូបភាព
ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន AdipoLABs ពីដំណើរការផលិត និងប្រសិទ្ធភាពរបស់ម៉ាស៊ីន ព្យាបាលកូវីដ-១៩ និងមហារីក។ រូបពី លោក វេង សាខុន
ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន AdipoLABs ពីដំណើរការផលិត និងប្រសិទ្ធភាពរបស់ម៉ាស៊ីន ព្យាបាលកូវីដ-១៩ និងមហារីក។ រូបពី លោក វេង សាខុន
ភ្នំពេញ៖ ក្រុមហ៊ុន AdipoLABs Co., Ltd របស់កូរ៉េ បានផ្ដល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ-១៩ និងមហារីក មួយគ្រឿងមានតម្លៃ ៣៦៥០០០ដុល្លារ ដល់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺសកលមួយនេះ។

 
ការប្រគល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ-១៩ និងមហារីកនេះ ត្រូវធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ របស់ លោក វេង សាខុន រដ្ឋមន្រ្តី និងគណ:ប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ប្រទេសកូរ៉េ។
 


បើតាម លោក Sung-ho HAN នាយកក្រុមហ៊ុន AdipoLABs Co., Ltd ម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ-១៩នេះ ជាផលិតផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញ។ ដោយឡែក ការព្យាបាលវិញ ត្រូវធ្វើតាមរយៈការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំងក្នុងរាងកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ-១៩ (Cancer and Covid-19 Immunotherapy Remission1*C)។ 
 
លោក បញ្ជាក់ថា ម៉ាស៊ីននេះ ថ្មី និងទំនើប ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវ ប្រើរយៈពេល៥ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េ ដើម្បីផលិត និងធ្វើអាជីវកម្ម៕ 
 


Tag:
 ម៉ាស៊ីនព្យាបាលកូវីដ
  សុខភាព
  មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com