អន្តរជាតិ
វៀតណាម​អំពាវនាវ​ឱ្យភាគីពាក់ព័ន្ធនៅច្រកសមុទ្រតៃវ៉ាន់រក្សា​ភាព​អត់ធ្មត់​ ដើម្បីបង្ការភាពតានតឹងកុំឱ្យរីកធំ
04, Aug 2022 , 11:10 am        
រូបភាព
លោកស្រី  Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ រូបភាព៖ Vietnam Government Portal
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ រូបភាព៖ Vietnam Government Portal
ដោយ៖ ហ៊ួយ ស៊ីវលី

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៣ ខែសីហា បានអំពាវនាវឱ្យ ភាគីពាក់ព័ន្ធនៅច្រកសមុទ្រតៃវ៉ាន់រក្សាភាពអត់ធ្មត់ ដើម្បីបង្ការជម្លោះកុំឱ្យរីកធំ។ បើតាមអ្នកនាំពាក្យរូបនេះ វៀតណាមបន្តទទួលស្គាល់ «គោលនយោបាយចិនតែមួយ»។

 
ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភាតំណាង​អាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ​នៅ​តៃវ៉ាន់ បានបង្កអោយ​ភាពតានតឹងរវាងអាមេរិក និងចិនកាន់តែកើនឡើងយ៉ាងខ្លាំង ដោយក្រុងប៉េកាំងចាត់ទុកទស្សនកិច្ចនេះ បង្កឱ្យមានអស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ ស្របពេលមានបញ្ហាចម្រូងចម្រាសបែបនេះ វៀតណាម ដែលជាប្រទេសជិតខាង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានភាពអត់ធ្មត់។ 
 
«វៀតណាម មានបំណងចង់អោយភាគីពាក់ព័ន្ធទាំងអស់មានភាពអត់ធ្មត់ ដោយមិនបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលវាជាការរួមចំណែកវិជ្ជមានដល់ការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក»។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣ ខែសីហា ដោយបន្ថែមថា វៀតណាមបន្តគោរព​គោល​នយោបាយ​ចិន​តែ​មួយ ​ដែល​ទទួល​ស្គាល់​ហុងកុង ម៉ាកាវ និង​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន។ 
 
ស្របពេលមានទស្សនកិច្ច លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញប្រជុំកោះតៃវ៉ាន់ ដែលក្រុងតៃប៉ិ ចាត់ទុកជាការបំពានអធិបតេយ្យរបស់ខ្លួន៕ 

 

Tag:
 វៀតណាម
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com