ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្បែក​ស្ងួត
05, Aug 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ស្បែក​ស្ងួត​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​មិន​គួរឲ្យ​ទាក់ទាញ​នោះ​ទេ​វា​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ផងដែរ​។ វា​អាច​កើតឡើង​នៅ​គ្រប់កន្លែង​លើ​រាង្គ​កាយរ​បស់​អ្នក​រួម​ទាំង​មុខ​ផង​ដែរ​។ បញ្ហា​ស្បែក​ស្ងួត​អាច​បង្ករ​ឡើង​ដោយ​កង្វះ​ជាតិ​ទឹក​, ខ្យល់​ស្ងួត​(​ច្រើន​កើតមាន​ក្នុង​រដូវ​ត្រជាក់​), ឬ​អាឡែ​ហ្ស៊ី​។ ដោយសារ​តែ​វា​អាច​កើតឡើង​ដោយសារ​មូលហេតុ​ខុសៗ​គ្នាច្រើន ដូច្នេះ​វា​ក៏​មាន​វិធីសាស្ត្រ​ច្រើន​ដែល​អាច​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​របស់​អ្នក​ដែរ​។

 
ដំណោះស្រាយ​មួយចំនួន​អាច​តម្រូវ​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ផលិតផល​លាងមុខ​ឬ​លាង​ខ្លួន ឬ​ទម្លាប់​នៃ​ការ​មុជទឹក ចំណែក​ដំណោះស្រាយ​ខ្លះ​ទៀត​គ្រាន់តែ​តម្រូវ​ឲ្យ​អ្នក​ជៀសវាង​ផលិតផល​ឬ​ទម្លាប់​តែ​ប៉ុណ្ណោះ​។ ចូរ​សាកល្បង​រាល់​ដំណោះស្រាយ​ទាំងអស់​រហូត​ទាល់តែ​អ្នក​រកឃើញ​ដំណោះស្រាយ​មួយ​ដែល​មាន​ប្រសិទ្ធិភាព​សម្រាប់​អ្នក​។​
 
១. ចូរ​ប្រើ​ផលិតផល​សារធាតុ​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​ស្បែក​របស់​អ្នក​អាឡែ​ហ្ស៊ី​ឬ​មិន​អាច​ប្រើឡេ​បាន​អ្នកអាច​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​ក្លិន​ឬ​គ្មាន​ឡា​ណូ​លីន (lanolin)​។​ចូរ​លាប​ក្រែ​មនោះ​លើ​មុខ​របស់​អ្នក​ក្រោយ​ពេល​មុជទឹក​ប៉ុន្តែ​មិន​ត្រូវ​យក​កន្សែង​ជូត​មុខ​របស់​អ្នក​ឲ្យ​ស្ងួត​ពេក​នោះ​ទេ​។ អ្នក​គ្រាន់តែ​ផ្តិត​ស្បែក​របស់​អ្នក​ឲ្យ​ស្ងួត​បាន​ហើយ​បន្ទាប់​មក​លាប​វា​លើ​តិចៗ​លើ​មុខ​ដែល​សើម​តិចៗ​របស់​អ្នក​។​
 
២. ជៀសវាង​ការប្រើ​សាប៊ូ​ពេល​លាងមុខ​របស់​អ្នក​។ ចូរ​ប្រើ​ទឹក​លាង​សម្អាត​មុខ (facial cleanser) ជំនួស​វិញ ព្រោះ​ក្លិន​ដែល​មាន​ក្នុង​សាប៊ូ​អាចជា​មូលហេតុ​បង្ករ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​។ ចូរ​សាកល្បង​ប្រើ​ទឹក​លាង​សម្អាត​មុខ​ដែល​គ្មាន​ក្លិន​ហើយ​មិន​ត្រូវ​ប្រើ​វា​ច្រើន​ជាង​ពីរ​ដង​នោះទេ​ក្នុង​មួយ​ថ្ងៃ​។​
 
៣. ជៀសវាង​ការប្រើ​ទឹក​toner  (​ទឹក​សម្រាប់​លាង​ជាតិ​ខ្លាញ់​លើ​មុខ​) និង​ហ្វូម​ប្រើ​ក្រោយពេល​កោរពុកមាត់ ដែល​មាន​ជាតិ​អាល់​កុល​។ ជាតិ​អាល់កុល​ហួត​ក្នុង​រយៈពេល​យ៉ាង​លឿន​ហើយ​វា​ធ្វើឲ្យ​ស្បែក​ស្ងួត​។​
 
៤. ចូរ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​នៅពេល​ដែល​អ្នក​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​រយៈពេល​យូរ​។ ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​យូរពេក​នឹង​ធ្វើឲ្យ​ស្បែក​របស់អ្នក​ស្ងួត​។​
 
៥. ចូរ​រក្សា​ភាព​សំណើម​៖ ចូរ​ពិសារ​ទឹក​ឲ្យបាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន​។ វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​ជៀសវាង​ពី​បញ្ហា​ស្បែក​ស្ងួត​នោះ​ទេ​វា​ថែម​ទាំង​ជួយ​មិន​ឲ្យ​មុខ​អ្នក​ឡើង​មុន​ទៀត​ផង​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com