កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិករកចំណូលច្រើនបំផុតក្រោយចូលនិវត្តន៍៖ The Rock ឈរកំពូលតារាង ខណៈ Beckham នៅលេខ៥
05, Aug 2022 , 8:29 am        
រូបភាព
Dwayne Johnson ឬគេស្គាល់ថា The Rock ក្នុងវិស័យកីឡាកាស បានក្លាយជាអត្តពលិកចូលនិវត្តន៍ដែលរកចំណូលបានច្រើនជាងគេលើលោក។ The Rock អតីតកីឡាករចំបាប់អាម៉េរិក និងជាអ្នកកីឡាកាស​ តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ អាចរកចំណូលប្រចាំឆ្នាំ៩០លានដុល្លារ គិតត្រឹមឆ្នាំ២០២២។ David Beckham អតីតកីឡាករបាល់ទាត់ ឈរនៅលេខរៀងទី៥ ក្នុងចំណោមអត្តពលិករកចំណូលបានច្រើនបំផុតទាំង១០ក្រោយពេលចូលនិវត្តន៍។



មានវិធីសាស្ត្រផ្សេងៗគ្នា ដែលអត្តពលិកចូលនិវត្តន៍អាចរកលុយបានច្រើនសន្ទឹកសន្ទាប់ ពោលគឺលើសកាលពីពួកគេនៅប្រកបអាជីពកីឡាទៀតផង។ ពួកគេអាចចូលទៅក្នុងអាជីវកម្មមួយចំនួន និងអាចធ្វើការជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោល្បីៗតាមរយៈកេរ្ត៍ឈ្មោះដែលពួកគេបានសាងរៀងៗខ្លួន។

ខាងក្រោម​នេះ​យើងនឹងបង្ហាញលោកអ្នកអំពី​កំពូល​​អត្តពលិក​ចូល​និវត្តន៍ដែលអាចរកប្រាក់ប្រចាំឆ្នាំបានច្រើនទាំង១០លើលោក៖

១- Dwayne Johnson ឬគេស្គាល់ថា The Rock នៅលើស្វៀនកីឡាកាស សព្វថ្ងៃជាតារាសម្តែងដ៏ល្បីរបស់ហូលីវូដ ដែលរកប្រាកចំណួលបាន៩០លានក្នុងមួយឆ្នាំ។ គិតត្រឹមឆ្នាំ២០២២នេះ The Rock វ័យ៥០ឆ្នាំ មានទ្រព្យ ៧៥០លានដុល្លារ។

២- Roger Staubach អតីតកីឡាបាល់ឱបអាម៉ែរិក និងបច្ចុប្បន្នជាហសក្រិន។ បុរសជនជាតិអាម៉េរិក វ័យ៨០ឆ្នាំរូបនេះរកចំណូលបាន៥០លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យ ៦៥០ដុល្លារ។

៣- Michael Jordan អតីតកីឡាករបាល់បោះដ៏ល្បីល្បាញអាម៉េរិក។ បុរសវ័យ៥៩ឆ្នាំរូបនេះ សព្វថ្ងៃទីសហក្រិនមួយរូប ដែលអាចរកចំណូលបាន៤០លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យ ១,៦៥ពាន់លានដុល្លារ។

៤- Magic Johnson អតីតកីឡាករបាល់បោះអាម៉េរិក ដែលសព្វថ្ងៃជាអ្នកជំនួញ និងម្ចាស់ក្រុមហ៊ុនទូរទ្សន៍មួយផង។ Johnson វ័យ៦២ឆ្នាំអាចរកចំណូលបាន៤០ដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យសរុប ៦០០លានដុល្លារ។

៥- David Beckham អតីតកីឡាករបាល់ទាត់របស់ក្លិប Manchester United, Real Madrid និងជម្រើសជាតិអង់គ្លេស សព្វថ្ងៃជាសហក្រិន និងជាម្ចាស់ក្លិបបាល់ទាត់ផងដែរ។ បុរសវ័យ៤៧ឆ្នាំរូបនេះអាចរកចំណូលបាន៣៥លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យ ៤៥៥លានដុល្លារ។

៦- Tony Hawk អតីតកីឡាករជិះក្តាបន្ទះដ៏ល្បីរបស់អាម៉េរិក។ វ័យ៥៤ឆ្នាំ Hawk ជាអ្នកជំនួញដែលអាចរកប្រាក់បាន៣៥លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យសរុប ១៨០លានដុល្លារ។

៧- Jack Nicklaus អតីតកីឡាករវាយកូនគោល។ បុរសសញ្ជាតិអាម៉េរិក វ័យ៨២ឆ្នាំរូបនេះបច្ចុប្បន្នជាអ្នកច្នៃមូឌដ៏ល្បីដោយរកចំណូលបាន៣៣លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យ ៤១០លានដុល្លារ។

៨- George Foreman អតីតកីឡាករប្រដាល់ដ៏ល្បីរបស់អាម៉េរិក។ Foreman សព្វថ្ងៃមានវ័យ៧៣ឆ្នាំ និងជាសហក្រិន ដែលរកចំណូលប្រឆ្នាំបាន២០លានដុល្លារ និងមានទ្រព្យ ៣២០លានដុល្លារ។

៩- Gary Player អតីតកីឡាករវាយកូនគោល។ បុរសសញ្ជាតិអាហ្វ្រិកខាងត្បូង វ័យ៨៦ឆ្នាំរូបនេះសព្វថ្ងៃជាអ្នកច្នៃមូឌដោយរកចំណូលបាន២០លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យ ២២៥លានដុល្លារ។

១០- Michael Strahan អតីតកីឡាករបាល់ឱបអាម៉េរិក។ បុរសវ័យ៥០ឆ្នាំរូបនេះ សព្វថ្ងៃជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុនទូរទ្សន៍មួយនៅអាម៉េរិក។ Strahan អាចរកចំណូលបាន ១៧លានដុល្លារក្នុងមួយឆ្នាំ និងមានទ្រព្យសរុប ៦៥លានដុល្លារ៕

Tag:
 The Rock
  David Beckham
© រក្សាសិទ្ធិដោយ thmeythmey.com