កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម ៖ កីឡាករ ខូយ កុយ រកបានមេដាយទី២៥ សម្រាប់កម្ពុជា
05, Aug 2022 , 10:39 am        
រូបភាព
កីឡាករខូយ កុយ ក្រោយទទួលបានមេដាយប្រាក់ទី២ របស់ខ្លួនលើវិញ្ញាសាហែលកង្កែប៥០ម៉ែត្រ
កីឡាករខូយ កុយ ក្រោយទទួលបានមេដាយប្រាក់ទី២ របស់ខ្លួនលើវិញ្ញាសាហែលកង្កែប៥០ម៉ែត្រ
ដោយ៖ហៀក ឆក

កីឡាករហែលទឹក ខូយ កុយ សម្រេចបានមេដាយទី២របស់ខ្លួន លើវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ ប្រភេទSB7 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

 
ក្នុងវិញ្ញាសាកីឡាហែលកង្កែប ៥០ម៉ែត្រ ប្រភេទSB7 មានអត្តពលិកចូលរួមប្រកួត៧រូប ក្នុងចំណោម៤ប្រទេសផ្សេងគ្នា។ សម្រាប់កម្ពុជាមានអត្តពលិក៣ រូបចូលរួមប្រកួត ដោយសម្រេចបានមេដាយប្រាក់១ លើវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ ប្រភេទSB7 ធ្វើបានដោយកីឡាករ ខូយ កុយ។
 

កីឡាករ ខូយ កុយ ឈ្នះមេដាយប្រាក់ទី២ របស់ខ្លួនលើវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ

មេដាយមាស បានទៅលើម្ចាស់ផ្ទះឥណ្ឌូណេស៊ី កីឡាករ ARIS WIBAWA ដែលបញ្ចប់ក្នុងរយៈពេល ៤២ វិនាទី និង៥៦ សេកុង ។ ម្ចាស់មេដាយប្រាក់ កីឡាករ ខូយ កុយ បញ្ចប់ក្នុងរយៈពេល ៤៤ វិនាទី និង៣៦ សេកុង ។ចំណែកមេដាយសំរឹទ្ធធ្វើបានដោយកីឡាករវៀតណាម VAN CONG DANG ដែលបញ្ចប់ក្នុងរយៈពេល ៤៥វិនាទី និង១៦ សេកុង។
 
គួបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា កម្ពុជារកបានមេដាយសរុប២៥ ក្នុងនោះមាស៦ ប្រាក់១០ និងសំរឹទ្ធ៩ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី៕
 
 
 

Tag:
 កីឡាហែលទឹក
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com