អត្ថបទពាណិជ្ជកម្ម
«កោះស្លាកែតស្ទូឌីយោ» កន្លែងកម្សាន្តនៅជិតភ្នំពេញ និងមានខ្យល់អាកាសបរិសុទ្ធល្អបែបស្រុកស្រែចម្ការ បានសម្ពោធជាផ្លូវការ
06, Aug 2022 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
កោះស្លាកែតស្ទូឌីយោ ជាកន្លែងសម្រាកលំហែកាយដែលរំលេចទៅដោយវប្បធម៌ និងធម្មជាតិសម្រាប់អ្នកដែលធ្វើដំណើរកម្សាន្តវិលល្ងាចដែលគាត់មិនចង់ចំណាយពេលវេលាយូរដោយគ្រាន់តែធ្វើដំណើរ រយៈពេល១ម៉ោងចេញក្រៅក្រុងបន្តិចគាត់ក៏បានមកលេងកម្សាន្តនៅទីកន្លែងដែលមានទេសភាពស្រុកចម្ការ និងអាកាសធាតុដូចនៅតាមបណ្ដាខេត្តដែរ។
 
កោះស្លាកែតស្ទូឌីយោមានហាងកាហ្វេប្រេនដែលមានទីធ្លាធំទូលាយភ្ជាប់គ្នា និងអាងហែលទឹកទំនើបនិងមានផ្ទះលំហែដែលសាងសង់បែបរចនាបថខ្មែរផ្នែកខាងក្រៅ និងផ្នែកខាងក្នុងតុបតែងជាលក្ខណៈទំនើបទាន់សម័យតាមបែបរចនាបថបរទេសដូចជា៖ប្រទេសថៃ ជប៉ុន អាមេរិក និងឈីក(ម៉ូរ៉ុកកូ)។ 
 
អ្វីដែលពិសេសបំផុតនោះ គឺកោះស្លាកែតស្ទូឌីយោបានសង់ផ្ទះខ្មែរដ៍ប្រណិតមួយតាមរចនាបថខ្មែរទាំងស្រុងទាំងខាងក្នុងនិងខាងក្រៅហើយដែលបានដាក់ឈ្មោះថាភូមិគ្រឹះល្វែងច័ន្ទដែលជាទីកន្លែងសម្រាប់រៀបចំពិធីប្រពៃណីផ្សេងៗហើយដែលសក្ដិសមជាពិសេសជាមួយនឹងកម្មវិធីថតរូបមង្គលការ និងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ។


 
ក្នុងពិធីបើកសម្ពោធនេះ អ្នកស្រី ចន្ទ័ ដាវី បានមានប្រសាសន៍ថា៖ «កោះស្លាកែតស្ទូឌីយោនេះ ទើបតែបានសាងសង់រួចរាល់ត្រឹម ២០ភាគរយប៉ុណ្ណោះនៃផ្ទៃដីសរុប។ យើងបានបើកដំណើរការនៅថ្ងៃនេះដោយសារមានអតិថិជនជាច្រើនរង់ចាំថ្ងៃបើកជាផ្លូវការដើម្បីពួកគាត់មកទស្សនាផ្ទាល់។ យើងបង្កើតកោះស្លាកែតស្ទូឌីយោនេះ ឡើងមិនមែនមើលឃើញតែប្រាក់ចំណេញនោះទេ គឺដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្បែរៗនេះតែម្ដង។ ភាគច្រើនបុគ្គលិករបស់យើងជាប្រពលរដ្ឋរស់នៅក្បែរៗនេះ។ ម្យ៉ាងវិញទៀតដើម្បីឱ្យបងប្អូនយើងបានទស្សនាសំណង់បែបខ្មែរ បរទេស និងអាចលំហែអារម្មណ៍ពេលដែលទំនេរសម្រាកពីការងារ ដែលទីតាំងរបស់យើងនៅជិតក្រុងភ្នំពេញតែម្ដង»។
 
ក្រៅពីនោះ កោះស្លាកែតស្ទូឌីយោមានទេសភាពដ៍សែនមនោរម្យប្លែកជាលក្ខណៈស្រុកចំការដែលអមដោយដើមឈើរុក្ខជាតិតូចធំជីវៈចំរុះតាមដងអូរ ស្រះឈូក និងបឹងដ៏ធំដែលអាចអុំទូកលេងកម្សាន្តបានយ៉ាងសប្បាយ។
 
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ កោះស្លាកែតស្ទូឌីយោចាប់ផ្តើមបើកទទួលភ្ញៀវហើយ លោកអ្នកដែលមានបំណងចង់មកទស្សនាកម្សាន្ត ថតរូបនិងវីដេអូមង្គលការឬ pre-wedding ជួបជុំក្រុមគ្រួសារនិងមិត្តភក្តិ៕ កុំភ្លេចអញ្ចើញមកកោះស្លាកែតស្ទូឌីយោ!

ទីតាំងនៅ ផ្លូវជាតិលេខ1 ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំងាយប្រហែល 3គីឡូម៉ែត្រពី
កៀនស្វាយក្រៅ។
 
• លេខទូរស័ព្ទ៖Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811


















 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com