កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ថាស្តាយឱកាសរកបាន Hat-Trick ក្នុងប្រកួតដំបូងលីគកំពូលអង់គ្លេស
08, Aug 2022 , 3:59 pm        
រូបភាព
Erling Haaland ខ្សែប្រយុទ្ធវ័យក្មេង ​Manchester City ថ្ងៃទី៨ ខែសីហា បាននិយាយថា រូបគេមានអារម្មណ៍ស្តាយឱកាសហៀបនឹងអាចរកបានគ្រាប់បាល់ Hat-Trick ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ការប្រកួត Premier League រដូវកាលថ្មី។

 
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសជ័យជម្នះ Man City លើ West Ham United លទ្ធផល ២-០ ជាការធ្វើបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធចំណូលថ្មី Haaland រកបាននៅនាទី ៣៦ ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង នាទី៦៥​ ជាការបញ្ជូនពី Kevin De Bruyne។
 
Haaland ក្លាយជាកីឡាករខ្សែប្រយុទ្ធទី២ នៅ​ Man City ដែលអាចរកគ្រាប់បាល់បាននាការបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួត Premier League ចាប់តាំងពីអតីតខ្សែប្រយុទ្ធ Sergio Aguero ធ្វើបានកាលឆ្នាំ ២០១១។
 
ទោះជាយ៉ាងនេះក្តី ឆ្លើយប្រាប់ទៅទូរទស្សន៍ Sky Sports ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តដ្បិតមិនអាចរកបាន Hat-Trick ដូចកាលបង្ហាញខ្លួនឱ្យក្លិប Borussia Dortmund កាលឆ្នាំ ២០២០។
 
«វាគួរតែអាចមានបន្ថែមទៀតសម្រាប់ថ្ងៃនេះ ប៉ុន្តែពិតណាស់នេះជាការប្រកួតដ៏ល្អបំផុតមួយ។ ខ្ញុំគិតថាបើសិនអ្នកបានឃើញ Gundogun បង្កើតឱកាសមុនពេលខ្ញុំត្រូវប្តូរចេញ ខ្ញុំគួរតែទទួលបានវា»។ Haaland លើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួត។
 
ចំណែកឯលោក Pep ​Gaurdiola ក៏បានបង្ហាញចំណាប់អារម្មណ៍ថា​ លោកពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ។ លោក Gaurdiola ក៏បានបន្ថែមថា គ្រាប់បាល់ដែល Haaland រកបាននោះគឺពិតជាសំខាន់សម្រាប់ក្រុម សម្រាប់អ្នកគាំទ្រ ។ លោកក៏បានសរសើរថា Haaland បង្ហាញអារម្មណ៍ស្រែកឃ្លានការរកគ្រាប់បាល់ដូចទៅ Lionel Messi ដែលលោកធ្លាប់បង្វឹកនៅក្រុម Barcelona៕
 

Tag:
 Erling Haaland
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com