កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ B​ologna ជឿជាក់ថា Arnautovic នឹងបន្តជាមួយក្រុមទោះក្លាយជាគោលដៅបិសាចក្រហម
09, Aug 2022 , 10:45 am        
រូបភាព
គ្រូបង្វឹកក្រុម Bologna របស់លីគកំពូលអ៊ីតាលីលោក Sinisa Mihajlovic ថ្ងៃទី៨ ខែសីហា បានស្នើឱ្យខ្សែប្រយុទ្ធ Marko Arnautovic បន្តស្នាក់នៅជាមួយក្រុម ខណៈក្រុម Manchester United ដាក់គោលដៅចង់បាន។

 
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានចូលរួម Bologna រដូវកាល ២០២១-២២ ក្រោយពេលលេងបាន ៣រដូវកាលជាមួយក្រុមនៅប្រទេសចិន Shanghai Port ។ រូបគេគ៏ធ្លាប់ជាកីឡាកររបស់ក្លិប ​West Ham United ដែរ។ លេងមួយរដូវកាលនៅអ៊ីតាលី Arnautovic រកបាន ១៥គ្រាប់ពីការបង្ហាញខ្លួន ៣៤ប្រកួត ហើយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងកីឡាករផ្សេងក្នុងក្រុម។
 
ក្នុងសន្និសីទកាសែតមុនជំនួបទល់ក្រុម ​Cosenza ពានរង្វាន់ Coppa Italia ថ្ងៃទី៨ លោក ​Di Vaio ប្រធានផ្នែកកីឡាប្រចាំក្លិប និយាយថា Arnuatovic កំពុងស្ថិតនៅជំរុំហ្វឹកហាត់ជាមួយក្រុមសម្រាប់ត្រៀមរដូវកាលថ្មី ២០២២-២៣ ។ ប្រធានកីឡារូបនេះ អះអាងថាលុយមិនអាចទិញទឹកចិត្តកីឡាករ Bologna ឡើយ។ លោក Di Vaio ក៏បន្ថែមថាខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ គឺជាកីឡាករគ្មានតម្លៃខ្លួន។
 
ក្រោយប្រកួតបានបញ្ចប់ លោក Mihajlovic ជាគ្រូបង្វឹកក៏បានប្រាប់ទៅកាន់ប្រពន្ធផ្សព្វផ្សាយថាលោក ជឿជាក់លើ ​Arnautovic បន្តនៅជាមួយក្រុមទៀត ហើយក្លិបក៏ធ្វើគ្រប់យ៉ាងដើម្បីរក្សារូបគេ។
 
«ប្រសិនបើរូបគេសម្រេចចាកចេញវាគឺជារឿងបាត់បង់ដ៏ធំមួយ ខ្ញុំគួរតែសប្បាយចិត្តចំពោះគេ ប៉ុន្តែខ្ញុំគិតថាគេនិងបន្តនៅទីនេះដល់ទីបញ្ចប់។ យើងបាននិយាយគ្នា ពិតណាស់បើគេចង់នៅទីនេះ គេនឹងទទួលបានការហ្វឹកហាត់ដ៏ល្អ ហើយអ្វីដែលគេចង់ធ្វើ តែបើគេទៅនោះយើងនឹងឃើញ មិនដូចអ្វីនៅទីនេះទេ។»។លោក ​Mihajlovic និយាយបែបនេះ។
 
បើតាមរបាយការណ៍ពីសំណាក់ភ្នាក់ងារផ្ទាល់របស់ ​Arnautovic បានបញ្ជាក់ថា Manchester United ដាក់សំណើរទឹកប្រាក់ ៩.៥លានដុល្លារទៅលើក្រុម ​Bologna សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអូទ្រីសរូបនេះ។ 
 
ក្រៅពី Arnautovic ក្រុមបិសាចក្រហមក៏បន្ថែមគោលដៅខ្លួនលើខ្សែបម្រើការពារ Adrien Rabiot របស់ ​Juventus ខណៈក្តីការចង់បាន Frankie De Jong ពីក្រុម Barcelona កាន់តែមានភាគរយកាន់តែតិចទៅសម្រាប់លោក Erik ten Hag៕
 
 
 

Tag:
 Bologna
  Marko Arnautovic
© រក្សាសិទ្ធិដោយ thmeythmey.com