កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
AFC CUP៖PSM ត្រូវទទួលស្វាគមន៍ Kedah វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
09, Aug 2022 , 4:04 pm        
រូបភាព
ការប្រជែងបាល់រវាងខ្សែប្រយុទ្ធក្រុម វិសាខា Paulo Victor(ស) និងខ្សែការពារ Kedah Darul Aman កីឡាករ Celvin Rodney(លឿង) កន្លងមក។ រូបពី AFC CUP
ការប្រជែងបាល់រវាងខ្សែប្រយុទ្ធក្រុម វិសាខា Paulo Victor(ស) និងខ្សែការពារ Kedah Darul Aman កីឡាករ Celvin Rodney(លឿង) កន្លងមក។ រូបពី AFC CUP
ដោយ៖ហៀក ឆក
 
ជំនួបក្រុមឥណ្ឌូណេស៊ី PSM Makasaar ត្រូវស្វាគមន៍ក្រុមមកពីម៉ាឡេស៊ី Kedah Derul Aman នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ Asian Football Confederation Cup 2022(AFC Cup 2022) នាកីឡដ្ឋាន Kapten I Wayan Dipta ម៉ោង​ ៦៖០០ នាទីល្ងាចថ្ងៃទី៩ ខែសីហា ក្នុងក្រុង Bali ប្រទេសឥណ្ឌូណេស៊ី។

 
PSM Makasaar ស្ថិតក្នុងពូលH ជាមួយTampines Rovers FC និង Kuala lumpur city ។ ពីរប្រកួតចុងក្រោយរបស់គេក្នុងពានរង្វាន់ AFC CUP ស្មើ Kuala lumpur city ០-០ និងឈ្នះTampines Rovers FC ៣-១។ ចំណែក Kedah Derul Aman ស្ថិតក្នុងពូលG មាន Visakha, Bali United និងKaya FC ។ បីប្រកួតចុងក្រោយរបស់គេ ចាញ់ Bali United ២-០, ឈ្នះ ៤-១ និងឈ្នះវិសាខា ៥-១។ សម្រាប់ក្រុមទាំងពីរគឺមិនដែលជួបគ្នាឡើយ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC CUP។ 
 
ក្នុងជំនួបនេះ គ្រូបង្វឹក PSM Makasaar លោក Bernardo Tavares បានថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតទាំងក្តីសង្ឃឹម ថា៖«កីឡាករ មានមហិច្ឆតាខ្លាំង ដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតថ្ងៃស្អែក»។ 
 
រីឯគ្រូបង្វឹក Kedah Derul Aman លោក Aidil Sharin Sahak វិញបានបោះសម្តីសម្រាប់ការប្រកួតទាំងជំនឿចិត្តចំពោះកូនក្រុមថា «បទពិសោធនៃការលេងនៅលើទីលានគឺដូចគ្នាវាគឺបានផ្តល់នូវអត្ថប្រយោជន៍បន្តិចបន្តួច ហើយយើងសង្ឃឹមថានឹងមានសំណាងល្អក្នុងការលេងនៅវគ្គជម្រុះលើកនេះ»។ 
 
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com