ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ តែងតាំងមន្រ្តី១៧រូប ជាទីប្រឹក្សាគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា
10, Aug 2022 , 6:59 pm        
រូបភាព
 ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដល់មន្រ្តីរាជការចំនួន១៧រូប។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៩ សីហា។



មន្រ្តីរាជការចំនួន១៧រូប មានលោក ឡុង សិទ្ធិ,លោកស្រី សួន ចន្ថា,លោក ឡេង ឌីម៉ង់,លោកស្រី កែ សំបាត់នីតា,លោកស្រី ឡេង ស្រីណុច,លោក ឆេង សុវុត្ថា,លោក ផៃ ហេង,លោក ឡុង សុម៉ារិទ្ធ,លោក គិម ពេជ្រដា,លោក ទេព បញ្ញា,លោក ប្រាក់ កែវតារា,លោក លឹម សុពុធឌី,លោក តុប ផាណារ៉ា,លោក សាន ផល្លី,លោក អឺង សម្បត្តិ,លោក ស្រី វណ្ណៈ និងលោក ស្វាយ សុធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានឋានៈស្មើអគ្គនាយក។ មន្រ្តីទាំង១៧រូបនេះ ពុំទទួលប្រាក់បំណាច់មុខងារឡើយ។ នេះបើតាមព្រះរាជក្រឹត្យដដែល។
 
សូមបញ្ជាក់ថា គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា(គ.ស.ម.ក.) ជាសេនាធិការរបស់រាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចក្នុងការការពារ អភិវឌ្ឍ និងលើកតម្កើងវិស័យសិទ្ធិមនុស្សនៅកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com