ជាតិ
សង្គមជាតិ
ពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន៧ទៀត មកទូទាត់បំណុលរដ្ឋ
10, Aug 2022 , 7:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​
ដោយ៖ ចៀន និតា
 
អគ្គនាយកពន្ធដារ​ បន្តប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន៧ទៀត ឱ្យមកទូទាត់បំណុលរដ្ឋ។ ម្ចាស់ក្រុមហ៊ុនដែលពន្ធដារហៅឱ្យមកទូទាត់បំណុលនេះ មានភាគច្រើនគឺជាក្រុមហ៊ុនចិន។​ នេះបើយោងតាមលិខិតរបស់អគ្គនាយកពន្ធដារ(GDT)។ 

 
ម្ចាស់ក្រុមហ៊ុនចំនួន៧ទៀត ​ត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសហៅឱ្យមកទូទាត់បំណុលរដ្ឋឱ្យបានមុនថ្ងៃទី១៧សីហា ឆ្នាំ២០២២។  បើតាមលិខិតអញ្ជើរបស់GDTនៅថ្ងៃទី៣សីហា  ម្ចាស់ក្រុមហ៊ុនទាំង៧ ដែលត្រូវមកទូទាត់បំណុលនោះ មានលោកLE VANDONG នាយកក្រុមហ៊ុន ខាញ វី ខនស្រា្តក់សិន ឯ.ក, លោក កែវ វណ្ណដេត នាយកក្រុមហ៊ុន មេន អ៊ែតវើថាយស៊ីង ឯ.ក, លោក WANG CANLONG នាយកក្រុមហ៊ុន​ ស៊ីន អ៊ីសៀង។ លោក PENG JIAHUAN នាយកក្រុមហ៊ុន ជុន​ ហ៊ី ត្រេឌីង, លោក​ CHIU YUNG YU នាយកក្រុមហ៊ុន លានហី ហ្គ្រោ អ៊ិនវេសមេន  និងលោក សាន ភន នាយកក្រុមហ៊ុន ជីនបៀន ហុងដា ប៊ិលឌីងមេធៀរៀល ឯ.ក។​
 
អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា ក្នុងករណីបើម្ចាស់ក្រុមហ៊ុនណាមួយ មិនចូលខ្លួនមកដោះស្រាយបំណុលរដ្ឋ តាមកាលកំណត់ទេ នោះអគ្គនាយកដ្ឋានពន្ធដារនឹងចាប់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com