ជាតិ
សង្គមជាតិ
ក្រសួង លើកលែងការពិន័យលើអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ហួសសុពលភាព ដល់ចុងឆ្នាំនេះ
11, Aug 2022 , 9:59 pm        
រូបភាព
 រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
ក្រសួងទេសចរណ៍ សម្រេចលើកលែងការពិន័យប្រាក់ ចំពោះអជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដែលហួសកម្រិត រហូតដល់ចុងឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ សីហា។

 
ដើម្បីលើកទឹកចិត្តអ្នកបម្រើសេវាកម្មទេសចរណ៍ ពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ ក្រសួងបានសម្រេចផ្ដល់​រយៈពេលអនុគ្រោះលើកលែងការពិន័យប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ​ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ 
 
ក្រៅពីនេះ ក្រសួងក៏ផ្ដល់ការលើកលែងចំពោះការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយជំនួសមកកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩​ សម្រាប់អាជីវកម្មសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ចាប់ពីពេលជូនដំណឹងនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
 
ទន្ទឹមនឹងនេះ ក្រសួងក៏អំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ៕
 

Tag:
 លើកលែងអាជ្ញាបណ្ណ
 មគ្គុទ្ទេសក៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com