ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បន្ថែមទីប្រឹក្សា៨នាក់ទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់ស្មើរដ្ឋមន្រ្តី
12, Aug 2022 , 11:29 pm        
រូបភាព
ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។ រូបពីទំព័រហ្វេសប៊ុក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)។
ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។ រូបពីទំព័រហ្វេសប៊ុក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)។
តាមការក្រាបបង្គំសុំពីនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់តែងតាំងទីប្រឹក្សារដ្ឋាភិបាល៨នាក់បន្ថែមទៀត។ ព្រះរាជក្រឹត្យស្តីពីការតែងតាំងនេះ ចុះកាលបរិច្ឆេទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ទីប្រឹក្សាថ្មីទាំង៨នាក់នោះ គឺ លោក ផន ចន្ថា និងលោក សំ ប៊ន មានឋានៈស្មើរដ្ឋមន្រ្តី, លោក យ៉ែម សមន្ថា និងលោក ហោ ស៊ីវត្ថា មានឋានៈស្មើរដ្ឋលេខាធិការ, លោក គង់ ចាន់ លោក អ៊ិន ណាង លោក ម៉ម ដាត្ថារ៉ា និង អ្នកស្រី ភួង រតនា មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

 
 

Tag:
 ទីប្រឹក្សារដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com