កីឡាអន្តរជាតិ
អន្តរជាតិ
La Liga, Serie A ចាប់ផ្តើមប្រកួត ខណៈ Bundesliga និង Ligue 1 ឈានចូលសប្តាហ៍ទី២ 
×![]()
លីគកំពូលបាល់ទាត់ធំៗបួនប្រចាំតំបន់អឺរ៉ុបរួមមាន La Liga, Serie A,Bundesliga និង Ligue 1 មានការប្រកួតរៀងៗខ្លួននារាត្រីនេះដោយ ក្របខណ្ឌអេស្ប៉ាញ និងអ៊ីតាលី ផ្តើមជំនួបសប្តាហ៍ទី១ ខណៈ ក្របខណ្ឌអាល្លឺម៉ង់និងបារាំង បន្តសប្តាហ៍ទី២របស់ខ្លួន។
ជំនួបបើកឆាកដំបូងនៃក្របខណ្ឌ La Liga ក្រុម Osasuna ទទួលក្រុម Sevilla វេលាម៉ោង ២យប់ទាបភ្លឺឈានចូលថ្ងៃទី១៣។ ការប្រកួតសប្តាហ៍ទីមួយរបស់លីគកំពូលអេស្ប៉ាញនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៦ ខែសីហា ដោយក្នុងសប្តាហ៍ដំបូងនេះហាក់មិនសូវមានការប្រកួតធំៗអ្វីឡើយ ដោយថ្ងៃទី១៤ ក្រុម Barcelona ទទួល Rayo Vallecano ថ្ងៃទី១៥ Real Madrid ធ្វើដំណើរទៅប្រកួតនៅទឹកដីក្រុម Almeria។
ចំណែកលីគកំពូលអ៊ីតាលីវិញចាប់ផ្តើមប្រកួតដំបូងនៃរដូវកាលថ្មីដោយមានក្រុមAC Milan ជាម្ចាស់ការពារតំណែងជើងឯក ត្រូវបើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុម Udinese ស្របពេលក្រុម Sampdoriaត្រូវទទួលក្រុម Atalanta នាវេលាម៉ោង ១១:៣០យប់ដូចគ្នា (ម៉ោងនៅកម្ពុជា)។ការប្រកួតសបា្តហ៍ដំបូងរបស់អ៊ីតាលីក៏នឹងបញ្ចប់ត្រឹមថ្ងៃទី១៦ ដោយក្រុមសេះបង្កង់ Juventusស្វាគមន៍ Sassuolo ជំនួបបើករដូវកាលថ្មីចុងក្រោយគេ។
សម្រាប់សប្តាហ៍ទីពីរ Bundesliga របស់អាល្លឺម៉ង់ ផ្តើមដោយ Borussia Dortmund ទៅប៉ះជាមួយក្រុម Freiburg វេលាម៉ោង ១:៣០ យប់ឈានចូលថ្ងៃទី១៣ ពោលគឺមុនលីគអេស្ប៉ាញ ៣០នាទីប៉ុណ្ណោះ។ ក្រុម Bayern Munich ជាក្រុមការពារតំណែងជើងឯកត្រូវស្វាគមន៍ក្រុម VFL Wolfburg វេលាម៉ោង ១០:៣០ យប់។
ក្រឡែកទៅលីគកំពូលបារាំង ឬ Ligue 1 ក្រុម Nantes ទទួលក្រុមLille ហើយដោយចាប់ផ្តើមដំណាល់គ្នាជាមួយលីគ La Liga វេលាម៉ោង ២យប់ ហើយក្រុម Monaco ស្វាគមន៍ក្រុម Rennesវេលាម៉ោង ១០ យប់ ថ្ងៃទី១៣។
ក្រុមជើងឯកចាស់ Paris Saint Germain នឹងរង់ចាំក្រុម Montpellierវេលាម៉ោង ២យប់ឈានចូលថ្ងៃទី១៤ រីឯជំនួបចុងក្រោយនៅថ្ងៃទី១៥ដែលជាការប្រកួតរបស់ក្រុម Brest ទល់ក្រុម OlympiqueMarseille៕
Tag:
La Liga
Bundesliga
Serie A
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com