ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
លោក ញឹម សារ៉ាត់ ពង្រឹងវិន័យដល់សិស្ស ដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅសាលាកំពតក្រុង
14, Aug 2022 , 6:59 pm        
រូបភាព
 លោក ញឹម សារ៉ាត់ នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
លោក ញឹម សារ៉ាត់ នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
ដោយ៖ ឃាង សុវណ្ណនីតា (យុវជនឃុំជុំគ្រៀល) 
កំពត៖ ការប្រើប្រាស់បារីអេឡិចត្រូនិករបស់សិស្សានុសិស្ស ជាក្ដីបារម្ភរបស់អាណាព្យាបាល និងសង្គមជាតិ។ លោក ញឹម សារ៉ាត់ នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ពិតជាមានក្ដីបារម្ភចំពោះបញ្ហាការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងសាលារៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការសិក្សារបស់សិស្ស។ ដើម្បីទប់ស្ដាត់បញ្ហានេះ នាយកសាលាដដែល ​ បានពង្រឹងវិន័យដល់សិស្សានុសិស្សជាងមុន ដើម្បីហាមឃាត់សកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលារៀន។

  

សាលារៀន គឺជាថ្នាលបណ្ដុះចំណេះដឹងដល់សិស្ស ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ លោក ញឹម សារ៉ាត់ នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានលើកឡើងថា បញ្ហាប្រើប្រាស់បារីអេឡិចត្រូនិករបស់សិស្សានុសិស្សនៅក្នុងសាលា ជាកង្វល់ដ៏ធំមួយសម្រាប់លោក ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងសណ្ឋាប់ធ្នាប់នៅសាលារៀន។
 
""

 លោក ញឹម សារ៉ាត់ បានឱ្យដឹងថា នៅបរិវេណវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មិនមានសិស្សប្រើប្រាស់បារីអេឡិចត្រូនិកនោះទេ ប៉ុន្តែមានការប្រើប្រាស់នៅក្រៅសាលាដែលពិបាកនឹងហាមឃាត់។ តែទោះយ៉ាងណា នាយកសាលារូបនេះ បានពង្រឹងវិន័យ និងតែងតែអប់រំដល់សិស្ស ជារៀងរាល់ពេលគោរពទង់ជាតិ អំពីការហាមឃាត់ និងផលប៉ះពាល់ការប្រើប្រាស់បារីអេឡិចត្រូនិក។ 
 
 លោក ញឹម សារ៉ាត់  អះអាងដូច្នេះ៖ «នៅក្នុងវិទ្យាល័យ មានក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជនចាំតាមដានសិក្សានុសិស្សនិងរាយការណ៍ទៅកាន់គណៈគ្រប់គ្រងសាលា ចាត់វិធានការចំពោះអ្នកដែលប្រើប្រាស់នូវបារីអេឡិចត្រូនិកនៅក្នុងសាលារៀនយកមកអប់រំ។ លើសពីនេះទៅទៀតគណៈគ្រប់គ្រងសាលា នឹងទាក់ទងទៅកាន់អាណាព្យាបាលដើម្បីឱ្យដឹងថាកូនគាត់ប្រើប្រាស់បារីអេឡិចត្រូនិក ហើយឱ្យអាណាព្យាបាលអប់រំ និងតាមដានកូនរបស់គាត់បន្ថែមទៀត»។ 
rn 
rn
បើតាមនាយកសាលា ញឹម សារ៉ាត់ ក្រៅពីផ្ដល់ការពង្រឹងវិន័យ និងអប់រំដល់សិស្ស លោកក៏បានបញ្ជូនសិស្ស ដូចជាយុវជន កាកបាទក្រហម កាយរឹទ្ធ ទៅសិក្សានិងយល់ដឹងបន្ថែមអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីទប់ស្ដាត់ការប្រើប្រាស់គ្រឿងញៀន-បារីអេឡិចត្រូនិកនៅក្នុងសាលារៀន។
rn 
rn
ជាមួយគ្នានេះ នាយកសាលារូបនេះ នៅតែតាមដានសិស្សដែលធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិកបន្ថែមទៀត និងសហការជាមួយអាជ្ញាធរទប់ស្ដាត់សកម្មភាពប្រើប្រាស់នៅខាងក្រៅរបងសាលា។ លោកនាយក ក៏បានសំណូមពរ ឱ្យអាណាព្យាបាលសហការជាមួយនិងសាលារៀន ក្នុងការជួយតាមដានកូន ហើយសាលាក៏បានផ្ដល់នូវព័ត៌មានអំពីការសិក្សារបស់កូនគាត់ជាប្រចាំ តាមរយៈសៀវភៅតាមដាននិងភ្ជាប់ជាមួយវត្តមានទៀតផងដែរ៕  
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
  

© រក្សាសិទ្ធិដោយ thmeythmey.com