ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក មុតតាបន មកកម្ពុជាជាលើកដំបូង តាំងពីលោក ក្លាយជាអ្នករាយការណ៍ពិសេស
15, Aug 2022 , 10:50 am        
រូបភាព
លោក វិទិត មុតតាបន ស្ថិតក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីឆ្នាំ២០១៧។ រូបពី AFP
លោក វិទិត មុតតាបន ស្ថិតក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីឆ្នាំ២០១៧។ រូបពី AFP
តាមកាលវិភាគ ដែលបានគ្រោងទុក លោក វិទិត មុតតាបន (Vitit Muntabhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ត្រូវមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ កាលវិភាគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វិទិត មុតតាបន មកកាន់កម្ពុជា។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ លោក វិទិត មុតតាបន នឹងមានជំនួបជាមួយភាគីនានា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រួមមាន មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ជាដើម។ ប្រភពដដែលបានឲ្យដឹងទៀតថា លោក ដើរទស្សនកិច្ចនៅតាមកន្លែងផ្សេងៗ ក្នុងប្រទេសកម្ពុជាផងដែរ។ 
 
នៅថ្ងៃចុងក្រោយ គឺថ្ងៃទី២៦ ខែសីហា នាវេលាម៉ោង២រសៀល លោក នឹងធ្វើសន្និសីទកាសែតជុំវិញការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា មុននឹងលោកឈានជើងឡើងយន្តហោះចាកចេញពីកម្ពុជា។  
 
សូមរម្លឹកថា លោក វិទិត មុតតាបន ជាអ្នកជំនាញច្បាប់ជនជាតិថៃ ត្រូវតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ។ ប៉ុន្តែ ដោយសារការរាលដាលជំងឺកូវីដ-១៩ លោក ពុំដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាឡើយ។ ជំនួបរវាងលោក ជាមួយមន្រ្តីកម្ពុជានាពេលកន្លងមក ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ៕ 
 

Tag:
 Vitit Muntabhorn
© រក្សាសិទ្ធិដោយ thmeythmey.com